
ការប្រមូលផលទំពាំងបាយជូនៅតំបន់កាន់កាប់ហ្គាហ្សាស្រ្ទីប បានរងផលប៉ះពាល់ខ្លាំងដោយសារតែរលកកម្តៅឥតឈប់ឈរ និងកង្វះខាតទឹកភ្លៀង ធ្វើឲ្យប្រជាកសិករនៅដែនដីប៉ាឡេស្ទីនមួយេះ ព្រួយបារម្ភកាន់តែខ្លាំងចំពោះជីវិតរបស់នៅប្រចាំថ្ងៃរបស់ពួកគេ ។
ផ្លែទំពាំងបាយជូ គឺជាអាហារចូលចិត្តដ៏ពេញនិយមនៅក្នុងចំណោមប្រជាពលរដ្ឋរស់នៅក្នុងតំបន់ហ្គាហ្សា ហើយចម្ការទំពាំងបាយជូ បានគ្របដណ្តប់ភាគច្រើនលើដីកសិកម្មរបស់ពួកគេ ។
ប៉ុន្តែសីតុណ្ហភាពផ្លាស់ប្តូរ និងស្ថានភាពអាកាសធាតុក្តៅខ្លាំងនៅក្នុងតំបន់ និងនៅទូទាំងពិភពលោក បង្កឲ្យកើតមានក្តីកង្វល់ចំពោះការប្រមូលផលដំណាំផ្លែឈើមួយនេះ ។
លោក Ibrahim Abu Owayyed មកពីគ្រួសារដំាដំណាំទំពាំងបាយជូ ។ ចម្ការទំពាំងបាយជូរបស់លោកទទួលបានកេរពីឪពុក និងជីតារបស់លោក ។ លោកបានមើលឃើញការប្រមូលផលធ្លាក់ចុះមកនៅត្រឹម ១,៥តោន ដែលកាលពីរដូវឆ្នាំមុនមានរហូតដល់ ៥តោន ។
លោក Abu Owayyedនិយាយថា វាគ្មានសេសសល់អ្វីទៀតទេ ។ ទំពាំងបាយជូ គឺជាប្រភពនៃប្រាក់ចំណូលរបស់ពួកយើង ។ ពួកយើង និងកូនៗរបស់ពួកយើង ពឹងអាស្រ័យលើវា ប៉ុន្តែរលកកម្តៅ និងបម្រែបម្រួលអាកាសធាតុ បានធ្វើឲ្យប៉ះពាល់ដល់ពួកយើងទាំងស្រុង ។
យោងតាមការអះអាងរបស់លោក Mohammad Abu Odeh គឺជាមន្រ្តីក្រសួងកសិកម្មតំបន់ហ្គាហ្សា បានឲ្យដឹងថា ផលិតក្នុងរដូវឆ្នាំ ២០២៣ បានធ្លាក់ចុះ ៦០ភាគរយពីឆ្នាំមកនៅត្រឹម ៤ពាន់តោន ។ ផ្លែទំពាំងបាយជូ នៅតែស្ថិតក្នុងចំណោមដំណាំកំពូលទាំង ៤ប្រចាំតំបន់ហ្គាហ្សាស្រ្ទីប ៕