បន្ទាយមានជ័យ៖រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រកាសថា មនុស្ស ៨០នាក់ទៀត ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ ដែលភាគច្រើនរកឃើញនៅក្រុងប៉ោយប៉ែត។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យបញ្ជាក់ថា មនុស្ស ៦៨នាក់ បានឆ្លងមេរោគកូវីដ-១៩ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ហើយករណីឆ្លងថ្មី ១២នាក់ទៀត ត្រូវបានរកឃើញលើពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ។
បើតាមសេចក្ដីប្រកាសព័ត៌មានដដែលនេះ ករណីឆ្លងថ្មីដល់ទៅ ៧៣នាក់ ត្រូវបានរកឃើញនៅក្រុងប៉ោយប៉ែត។
រដ្ឋបាលខេត្តនេះក៏បានអំពាវនាវទៅពលរដ្ឋដទៃទៀតដែលបានប៉ះពាល់នឹងពលរដ្ឋទាំង ៨០នាក់ខាងលើនេះ ឱ្យទៅផ្ដល់សំណាកដើម្បីពិនិត្យសុខភាព និងដាក់ខ្លួននៅដាច់ដោយឡែក ដើម្បីតាមដានសុខភាពខ្លួនឯ៕អត្ថបទ ៖ សុធី