អាជ្ញាធរថៃនឹងសម្របសម្រួលដោះលែងពលរដ្ឋខ្មែរចំនួន៥ដាក់ដែលធ្វើការខុសច្បាប់ នៅប្រទេសថៃឱ្យវិលមកកម្ពុជាវិញ នៅថ្ងៃអង្គារសប្តាហ៍ក្រោយ បន្ទាប់ពីមានការជួយសម្របសម្រួលពីអនុព័ន្ធការងារកម្ពុជា និងស្ថានទូតកម្ពុជា។
សូមបញ្ជាក់ថា អាជ្ញាធរថៃ កាលពីថ្ងៃទី១៩ ខែសីហានេះ បានចាប់ខ្លួនពលរដ្ឋខ្មែរចំនួន៥នាក់ ដែលកំពុងប្រកបរបររកស៊ីដែលច្បាប់ប្រទេសថៃហាមឃាត់។ ភ្លាមៗ ស្ថានទូតខ្មែរប្រចាំប្រទេសថៃ បានឱ្យអនុព័ន្ធការងារចេញទៅដោះសា្រយ និងសប្រសម្រួលនិងស្វែងយល់ពីបញ្ហាដើម្បីស្វែងរកការដោះស្រាយ។
អនុព័ន្ធការងារប្រចាំស្ថានទូត បានប្រាប់អ្នកសារព័ត៌មានថា ក្រោមការសម្របសម្រួលដ៏ជិតស្និទរវាងប្រទេសជិតខាងទាំងពីរ អាជ្ញាធបានអនុញ្ញាតឱ្យពលរដ្ឋខ្មែរទាំង៥រូបអាចវិលមកកាន់កម្ពុជា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣សប្តាហ៍ក្រោយនេះ។
ទន្ទឹមនឹងនេះ លោកបានអំពាវនាវឱ្យពលរដ្ឋខ្មែរដែលចង់ធ្វើនៅប្រទេស សូមចូលធ្វើជាពលករស្របច្បាប់ ទៅតាមទីភ្នាក់ងារក្រុមហ៊ុនដែលក្រសួងការងារទទួលស្គាល់ជាផ្លូវការព្រោះការធ្វើការដោយមិនស្របច្បាប់មានភាពប្រថុយប្រថាន និងគ្រោះថ្នាក់និងបាត់បង់អត្ថប្រយោជន៍ ប៉ុន្តែការបម្រើការងារស្របច្បាប់វិញមិនធ្វើឱ្យពលរដ្ឋខ្មែរមានហានិភ័យការងារ និងទទួលបានអត្ថប្រយោជន៍របស់ប្រទេសជាដៃគូ។
លោកបន្តថា ស្ថានទូតខ្មែរ និងអនុព័ន្ធការងារកម្ពុជានៅប្រទេសថៃ មិនបានព្រងើយកន្តើយចំពោះសុខទុក្ខរបស់ពលរដ្ឋដែលប្រឈមនឹងបញ្ហាឡើយ។
បន្ថែមមពីនេះ អនុព័ន្ធការងារកកម្ពុជាប្រចាំប្រទេសថៃ បានអំពាវនាវ បងប្អូនប្រជាពលរដ្ឋដែលមានបំណងទៅធ្វើការនៅបរទេសដោយស្របច្បាប់ និងសុវត្ថិភាពការងារ ព្រមទាំងទទួលអត្ថប្រយោជន៍ផ្សេងៗស្របទៅតាមច្បាប់នៅប្រទេសទទួល ដូចនេះពលរដ្ឋខ្មែរយើងអាចចុះឈ្មោះទៅធ្វើការតាមរយៈទីភ្នាក់ងារជ្រើសរើសឯកជនទទួលការអនុញ្ញាតពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងគណៈកម្មាធិការបណ្ដុះបណ្ដាល និងបញ្ជូនពលករទៅបរទេស៕

