នីហ្សេ៖ ប្រទេសទាំងនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសនីហ្សេ បានអនុញ្ញាតឲ្យកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសម៉ាលី និងបួគីណាហ្វាសូ ធ្វើអន្តរាគមន៍លើទឹកដីរបស់ខ្លួន ក្នុងករណីមានការវាយប្រហារណាមួយកើតឡើង ដែលជាលទ្ធភាពសញ្ញាមួយដែលរបបយោធានៅប្រទេសនីហ្សេ មានផែនការរក្សាការទប់ទល់នឹងសម្ពាធក្នុងតំបន់ឲ្យថយចុះ។
ប្លុកអាហ្រ្វិកខាងលិចដ៏សំខាន់ ឬ ECOWAS បាននិងកំពុងព្យាយាមចរចាជាមួយក្រុមមេដឹកនាំរដ្ឋប្រហារ ប៉ុន្តែបានព្រមានថា ខ្លួនត្រៀមជាស្រេចក្នុងការបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសនីហ្សេ ដើម្បីស្តារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ ប្រសិនបើកិច្ចខិតខំប្រឹងប្រែងការទូត បរាជ័យ។
ហានិភ័យនៃការកើនឡើងណាមួយដែលបង្កឲ្យមានអស្ថិរភាពក្នុងតំបន់ដែលហែកហួរដោយក្រុមបះបោរ ខណៈដែលប្រទេសជិតខាងដែលដឹកនាំដោយរបបយោធារបស់ប្រទេសនីហ្សេ គឺម៉ាលី និងបួគីណាហ្វាសូ បាននិយាយថា ពួកគេនឹងគាំទ្រនីហ្សេក្នុងជម្លោះណាមួយជាមួយប្លុកអាហ្វ្រិកខាងលិច ឬECOWAS។
កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការបរទេសរបស់សម្ព័ន្ធមិត្តទាំងបី បាននិយាយថា ពួកគេ បានជួបប្រជុំគ្នានៅរដ្ឋធានីនីញ៉ាម៉េ(Niamey)នៃប្រទេសនីហ្សេ ដើម្បីពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការលើបញ្ហាសន្តិសុខនិងបញ្ហារួមផ្សេងទៀត។



