កូស្តារីកា៖ អាជ្ញាធរបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នគរបាលប្រទេសកូស្តារីកា បានស្ទាក់ចាប់បានទូកមួយគ្រឿងកំពុងដឹកកូកាអ៊ីនជាង ២.៤តោន តាមបណ្តោយឆ្នេរសមុទ្រប៉ាស៊ីហ្វិកភាគខាងត្បូងរបស់ប្រទេស។
អង្គភាពឆ្មាំឆ្នេរ រួមជាមួយនគរបាលប្រឆាំងគ្រឿងញៀន បានរកឃើញនាវាមុជទឹកនៅចម្ងាយប្រមាណ២០០គីឡូម៉ែត្រ នៅឆ្នេរប៉ែកនិរតី នៅប្រទេសអាមេរិកកណ្តាលមួយនេះ។
អាជ្ញាធរនិយាយថា មនុស្ស៣នាក់ត្រូវបានឃុំខ្លួន នៅក្នុងប្រតិបត្តិការនេះ ហើយនឹងត្រូវបានស៊ើបអង្កេតពីបទជួញដូរ ផលិត និងកាន់កាប់គ្រឿងញៀន។
រដ្ឋមន្ត្រីសន្តិសុខ ប្រទេសកូស្តារីការ លោក Mario Zamora និយាយថា ការដឹកជញ្ជូនគ្រឿងញៀន បានចាកចេញពីប្រទេសកូឡំប៊ី ឆ្ពោះទៅកាន់ប្រទេសកូស្តារីកា និងបន្តការនាំចេញទៅកាន់អឺរ៉ុប និងសហរដ្ឋអាមេរិក៕

