សហរដ្ឋអាមេរិក៖ បណ្តាញអគ្គិសនីរបស់សហរដ្ឋអាមេរិកចំនួនពីរ បានចេញការព្រមានអំពីលទ្ធភាពនៃកង្វះខាតថាមពលកាលពីថ្ងៃព្រហស្បតិ៍ ដោយសារតែរលកកម្ដៅដ៏ខ្លាំងបានគ្របដណ្តប់លើរដ្ឋតិចសាស់ និងរដ្ឋភាគកណ្តាលរបស់សហរដ្ឋអាមេរិក។ ក្រុមប្រឹក្សាភាពជឿជាក់អគ្គិសនីនៃរដ្ឋតិចសាស់ (ERCOT) ដែលប្រតិបត្តិការបណ្តាញសម្រាប់អតិថិជនជាង២៦លាននាក់ បានអំពាវនាវឱ្យមានការអភិរក្សដោយស្ម័គ្រចិត្ត និងបានស្នើឱ្យបណ្ដានិយតកររដ្ឋ អនុញ្ញាតឱ្យគុណភាពខ្យល់លើសពីស្តង់ដារផងដែរ។
ប្រតិបត្តិករបណ្តាញអគ្គិសនីបាននិយាយថា ក្រុមប្រឹក្សា ERCOT ប្រឈមនឹង «លទ្ធភាពខ្ពស់ក្នុងការចូលទៅប្រតិបត្តិការសង្គ្រោះបន្ទាន់កាលពីល្ងាចថ្ងៃព្រហស្បតិ៍» ដោយសារតែការផលិតខ្យល់ទាប និងតម្រូវការថាមពលខ្ពស់។ គេហទំព័ររបសទីភ្នាក់ងារនេះ បានបង្ហាញពីអានុភាពអគ្គិសនីដែលអាចប្រើបាន ក្នុងការកាត់បន្ថយតម្រូវការអគ្គិសនីចំនួន៩៥មេហ្គាវ៉ាត់ នៅម៉ោង៧:៥៥នាទីយប់ ម៉ោងក្នុងស្រុក។
អ្នករស់នៅរដ្ឋតិចសាស់ មានការព្រួយបារម្ភអំពីបញ្ហាអាកាសធាតុ ចាប់តាំងពីព្យុះរដូវរងាដ៏មហន្តរាយមួយក្នុងខែកុម្ភៈឆ្នាំ២០២១ បានធ្វើឱ្យមនុស្សរាប់លាននាក់គ្មានថាមពល ទឹក និងកំដៅអស់ជាច្រើនថ្ងៃ ខណៈដែលក្រុមប្រឹក្សា ERCOT បានព្យាយាមការពារការដួលរលំនៃបណ្តាញអគ្គិសនី។ ទៅភ្នាក់ងារអាកាសធាតុ AccuWeather បានព្យាករណ៍ថា សីតុណ្ហភាពនៅទីក្រុង Houston ដែលជាទីក្រុងធំបំផុត ក្នុងរដ្ឋតិចសាស់ បានឡើងដល់ ១០៧អង្សាហ្វារិនហៃ (៤១,៧អង្សាសេ) កាលពីថ្ងៃព្រហស្បតិ៍។ នោះប្រៀបធៀបជាមួយនឹងកម្រិតខ្ពស់ធម្មតានៃសីតុណ្ហភាព៩៤អង្សាហ្វារិនហៃ (៣៤អង្សាសេ) សម្រាប់ពេលវេលានៃឆ្នាំនេះ៕

