ភ្នំពេញ៖ សាសនិកឥស្លាមរស់នៅក្នុងប្រទេសកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលថ្មី នឹងមានភាពងាយស្រួល ក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនជាងមុន ព្រោះថ្នាក់តែដឹកនាំចាស់ បានត្រួសត្រាយផ្លូវរួចរាល់ហើយ ក្នុងការកសាងនូវធនធានផ្សេងៗ បានគ្រប់គ្រាន់ សម្រាប់អ្នកបន្តវេន ។
លោក សាន់ យូ ប្រធានសមាគមសម្ព័ន្ធមូស្លីមកម្ពុជាខេត្តកំពង់ឆ្នាំង បានលើកឡើងថា រាជរដ្ឋាភិ បាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺមានគោលនយោបាយ ឬកម្មវិធីនយោបាយ ច្បាស់លាស់ ក្នុងការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជារកបាននូវសន្តិភាព ថែរក្សាបាននូវស្ថិរភាពនយោបាយ ទើបធ្វើឲ្យប្រទេសកម្ពុជា ដើរមកដល់ថ្ងៃនេះ ។
លោកបានបន្តថា នេះជាមូលដ្ឋានដ៏សំខាន់ សម្រាប់បន្តនិរន្តរភាពក្នុងការដឹកនាំប្រទេសទៅថ្ងៃ ខាងមុខ ខណៈរាជរដ្ឋាភិបាល នាពេលបច្ចុប្បន្ន ដែលជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា ក៏បាន ប្ដេជ្ញាថែរក្សានូវកេរដំណែលរបស់ថ្នាក់ដឹកនាំចាស់ពីមុនឲ្យបានគង់វង្ស ។
ជាមួយនេះ ក្នុងនាមជាសាសនិឥស្លាមនៅកម្ពុជា លោក សាន់ យូ បង្ហាញនូវការជឿជាក់យ៉ាងមុត មាំចំពោះរាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយឯកឧត្តមកិត្តិទេសភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងបន្តដឹក នាំឲ្យមានសុខដុមនីយកម្ម នៃសាសនានៅក្នុងប្រទេស ព្រោះកម្ពុជា ក៏ត្រូវបានប្រទេសមួយចំនួនយកជាគំរូ ដែលធ្វើឲ្យជាតិសាសន៍នៅកម្ពុជា រស់នៅជុំគ្នាដោយភាពសុខសាន្ត ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ កាលថ្ងៃទី២៤ ខែសីហា នេះ បានប្រជុំគណៈ រដ្ឋមន្ត្រី ដំបូង ហើយឯកឧត្តមកិត្តិទេសភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានប្រកាសដាក់ចេញនូវយុទ្ធសាស្ត្របញ្ច កោណ មាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីបន្តជំរុញការអភិវឌ្ឍរីកចម្រើននៃប្រទេសជាតិ ៕អត្ថបទ៖ បាន សុខរិទ្ធិ