តៃវ៉ាន់៖ ក្រសួងការពារជាតិកោះតៃវ៉ាន់ បានរាយការណ៍ពីសកម្មភាពយោធាចិនកើតមានជាថ្មីនៅជុំវិញកោះនៅថ្ងៃសុក្រនេះ រួមមាន យន្តហោះ១៣គ្រឿង ដែលបានចូលមកតំបន់ឆ្លើយតបរបស់កោះតៃវ៉ាន់ និងមាននាវា ៥គ្រឿង កំពុងអនុវត្តការល្បាតត្រៀមប្រយុទ្ធ។
កាលពីថ្ងៃសៅរ៍ ប្រទេសចិន បានធ្វើសមយុទ្ធមួយថ្ងៃនៅជុំវិញកោះតៃវ៉ាន់ ក្នុងការឆ្លើយតបដ៏ខឹងសម្បារចំពោះការឈប់ចតរយៈពេលខ្លីនៅក្នុងខែនេះនៅសហរដ្ឋអាមេរិក ធ្វើឡើងដោយមេដឹកនាំលំដាប់ទី២ លោក William Lai។ ក្រសួងបាននិយាយថា ដោយចាប់ផ្តើមនៅម៉ោង៧ព្រឹកម៉ោងក្នុងតំបន់ ក្រសួងបានប្រទះឃើញ យន្តហោះ យន្តហោះប្រយុទ្ធ យន្តហោះទម្លាក់គ្រាប់បែករបស់ចិន និងយានដ្រូន ចំនួន២២គ្រឿង ដែលក្នុងចំណោមនេះ១៣គ្រឿងបានចូលមកក្នុងតំបន់ឆ្លើយតបរបស់កោះតៃវ៉ាន់ ទោះបីជាក្រសួងពុំបានផ្តល់ព័ត៌មានលម្អិតក៏ដោយ។
ក្រសួងនិយាយថា កោះតៃវ៉ាន់ បានបញ្ជូនយន្តហោះ និងនាវាដើម្បីតាមដានយន្តហោះទាំងនោះ។ កោះតៃវ៉ាន់ពុំបានផ្សព្វផ្សាយជាសាធារណៈ នៅទីតាំងតំបន់ឆ្លើយតបរបស់ខ្លួននោះទេ ប៉ុន្តែរក្សាការឃ្លាំមើលខ្លាំងបំផុតនៅច្រកសមុទ្រតៃវ៉ាន់ និងតំបន់ទៅកាន់ភាគខាងត្បូង និងភាគនិរតីរបស់កោះ ជាកន្លែងដែលមានសកម្មភាពយោធារបស់ចិន តែងតែផ្តោតទៅលើ។ ប្រទេសចិនពុំបានប្រកាសពីសមយុទ្ធបន្ថែមទៀតនោះទេ នៅជុំវិញកោះតៃវ៉ាន់ ចាប់តាំងពីថ្ងៃសៅរ៍ ទោះបីជាប្រទេសនេះ ជាញឹកញាប់មានបេសកកម្មបែបនេះ ដោយគ្មានការទទួលស្គាល់ជាមុន ឬនៅពេលក្រោយក៏ដោយ។
ក្រសួង នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែក នៅព្រឹកថ្ងៃសុក្រនេះ បាននិយាយថាអំឡុងរយៈពេល២៤ម៉ោងមុន ខ្លួនបានប្រទះឃើញ យានដ្រូនចិន២គ្រឿង នៅកោះតៃវ៉ាន់ភាគខាងជើង ដែលយានទាំងពីរនេះ បានឆ្លងកាត់បន្ទាត់មេដ្យានច្រកសមុទ្រ៕

