ការ​ផ្គត់ផ្គង់​សាច់​សត្វ​នៅលើ​ទីផ្សារ​ មាន​សន្ទុះ​ឡើង​បន្ទាប់ពី​បើក​ដំណើរការ​ផ្សារ​នៅ​រាជធានី​ភ្នំពេញ​

2021/05/25 11:58:47 pm        92


​ភ្នំពេញ៖ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​នៅ​កម្ពុជា ប្រកាស​ថា​ជុំវិញ​ការ​បើក​ឲ្យ​ដំណើរការ​ផ្សារ​រដ្ឋ​ទាំងអស់ នៅ​ក្រុងភ្នំពេញ​ឡើងវិញ ការ​ផ្គត់ផ្គង់​សាច់សត្វ​នៅ​មាន​សន្ទុះ​កើនឡើង​វិញ ដោយ​ការ​ចិញ្ចឹម​សត្វ​ក្នុងស្រុក អាច​ផ្គត់ផ្គង់ នៅលើ​ទីផ្សារ​បាន និង​មានតម្លៃ​សមរម្យ​ផងដែរ​។​

​លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​នៅ​កម្ពុជា បាន​ថ្លែងប្រាប់​ភ្នាក់ងារ​អ្នកយកព័ត៌មាន BTV ស្តីពី​ផលិតកម្ម​សត្វ និង​ការ​ផ្គត់ផ្គង់​សាច់សត្វ​នៅតាម​ទីផ្សារ នៅ​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០២១ នេះ​ថា នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ សន្ទុះ​នៃ​ការ​ចិញ្ចឹមសត្វ​ក្នុងស្រុក បាន​ហក់​ឡើង​មាន កំណើន​គួរ​ជាទី​កត់សម្គាល់ ដែល​ការរីកចម្រើន​ទាំងនេះ គឺ​ស្ថិតក្រោម​ការគិតគូរ​ដ៏​ឈ្លៀសវៃ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ជាក់ស្ដែង​ស្ថិត​នៅក្នុង​ការរីក​រាល​ដាល​ជំងឺ​កូ​វីដ​១៩ រាជរដ្ឋាភិបាល​បាន​ជំរុញ​ផ្តល់​ឥណទាន​ពិសេស តាមរយៈ​ធនាគារ​អភិវឌ្ឍន៍ និង​កសិកម្ម និង​តាមរយៈ​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​ជាដើម​សម្រាប់​ទ្រទ្រង់ ដល់​វិស័យ​កសិកម្ម ក្នុងនោះ ​ចំពោះ​វិស័យ​ចិញ្ចឹមសត្វ បច្ចុប្បន្ន​វិស័យនេះ​ បាន​កំពុង​ឆ្លើយតប​នៅក្នុង​ស្ថានភាព​ដ៏លំបាក​នេះ​បាន​យ៉ាង​ល្អប្រសើរ​ផងដែរ​។​

​ចំណែក​ការផ្គត់ផ្គង់​សាច់សត្វ​, លោក​បាន​បន្តថា នៅមុន​រយៈពេល​នៃ​ការបិទ​ខ្ទប់ ក៏ដូចជា​នៅក្នុង​ស្ថានភាព​បិទ​ខ្ចប់ និង​ហូរ​ដល់​ការបើក​ផ្សារ​របស់​រដ្ឋ​នៅ​ទីក្រុង​ភ្នំពេញ​ឲ្យ​ដំណើរ​ឡើងវិញ ចំពោះ​សម្រាប់​ការ​ផ្គត់ផ្គង់​សាច់សត្វ​ដូចជា សាច់ជ្រូក សាច់មាន់ និង​ពងមាន់​ជាដើម គឺ​មិនមាន​ការខ្វះខាត​នោះ​ឡើយ ព្រោះ​បច្ចុប្បន្ន​នៅតាម​កសិដ្ឋាន​ របស់​សមាជិក​សមាគម ដំណើរការ​ក្នុង​ផលិតកម្ម​ចិញ្ចឹម​សត្វ​បាន​យ៉ាង​ល្អប្រសើរ ដែល​អាច​ធានាបាន​នៃ​ការផ្គត់ផ្គង់​សាច់ សត្វ​ទាំងនេះ​នៅលើ​ទីផ្សារ ជាពិសេស​ផ្សារ​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ​។​

​ជុំវិញ​ការផ្គត់ផ្គង់​សាច់សត្វ​នេះដែរ​, នាពេល​ថ្មីៗ​នេះ ឯកឧត្តម តាន់ ផាន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ ផលិតកម្ម​សត្វ បាន​ថ្លែងថា មុន​ពេល​មាន​វិបត្តិ​នៃ​ការរីក​រាល​ជំងឺ​កូ​វីដ​-១៩ ការនាំ​ចូល​សត្វ​ជ្រូក​ពី​ប្រទេសជិតខាង មាន​ចំនួន​ចន្លោះ​ពី ២ ៥០០ ទៅ ៥ ០០០ ក្បាល​, មកដល់​បច្ចុប្បន្ន​ការនាំ​ចូល​នេះ មាន​ចំនួន​តិច​តូច​ប៉ុណ្ណោះ ដូច្នេះ​ការ​ផ្គត់ផ្គង់​នៃ​តម្រូវការ​សាច់ គឺ​មិនមាន​ការខ្វះខាត​នោះឡើយ ខណៈ​ផលិតកម្ម​នៃ​ការ​ចិញ្ចឹមសត្វ​ក្នុងស្រុក​កំពុង​ផុលផុស​។​

​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានចេញ​សេចក្តីជូនដំណឹង​ដល់​អាជ្ញាធរ ជួយ​ទប់ស្កាត់​ការ​នាំ​ចូល​សត្វ​ជ្រូក សាច់ជ្រូក និង​ផលិតផល​សាច់ជ្រូក​ខុសច្បាប់​ពី​ប្រទេស​វៀតណាម ដែល​អាច​បណ្តាលឱ្យ​ឆ្លង​រាលដាល ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅក្នុង​កម្ពុជា ជាពិសេស​ខេត្ត​នៅជាប់​ព្រំដែន​វៀតណាម​ទាំងអស់ ដើម្បី​ធានាបាន​នូវគុណភាព សុវត្ថិភាព​សត្វ​ជ្រូក សាច់ជ្រូក ផលិតផល​សាច់ និង​ការពារ​ដល់​សុខភាព​សាធារណៈ​។

​លោក ស្រ៊ុន ពៅ បាន​ថ្លែងថា ជុំវិញ​នៃ​ការរីក​រាលដាល​ជំងឺប៉េស្ត​ជ្រូក​នៅ​ប្រទេសជិតខាង​នេះ សមាគម​បាន​រៀប ចំ​ផែន​ការចុះពិនិត្យ​ដោយផ្ទាល់ អំពី​ស្ថានភាព​នៃ​ការចិញ្ចឹម​របស់​ប្រជាពលរដ្ឋ ដើម្បី​ផ្តល់​ជា​លក្ខណៈ​បច្ចេកទេស ក៏ដូចជា​កិច្ចការពារ​ផ្សេងៗ ធ្វើយ៉ាងណា​ចៀស​ឲ្យ​ផុត​នៃ​ការឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ ក្នុងនោះ​ សម្រាប់​បញ្ហា​នេះដែរ លោក​ក៏បាន​អំពាវនាវ​ដល់​អាជ្ញាធរ ជាពិសេស​អាជ្ញាធរ​មូលដ្ឋាន សូម​ជួយ​ទប់ស្កាត់​នៃ​ការនាំ​ចូល​សត្វ​ជ្រូក​ពីប្រទេស​វៀតណាម​ឲ្យ​មាន​តម្លាភាព ខណៈ​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​កំពុង​មានកា​រ​ចិញ្ចឹម​យ៉ាង​ផុលផុស ដើម្បី​ឆ្លើយតប​ការផ្គត់ផ្គង់​សាច់សត្វ​ក្នុងស្រុក​៕ ​អត្ថបទ​៖ សុន រ៉ា​ឌី​

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm