ជនរងគ្រោះពីចំហេះព្រៃរដ្ឋហាវ៉ៃមួយចំនួនត្រូវបានកំណត់អត្តសញ្ញាណ ខណៈអ្នកស្លាប់នៅតែមានចំនួន១១៥នាក់

2023/08/25 07:16:14 pm        87

អាមេរិក៖ នាយកដ្ឋាននគរបាលកោះម៉ូអ៊ី បានកំណត់អត្តសញ្ញាណជនរងគ្រោះមួយចំនួនបន្ថែមទៀតពីចំហេះព្រៃនៅទីក្រុងឡាហេណា កាលពីថ្ងៃទី៨ ខែសីហា ប៉ុន្តែចំនួនអ្នកស្លាប់សរុបដែលបានបញ្ជាក់នៅតែមានចំនួន ១១៥នាក់ដដែល។ ក្នុងចំណោមអ្នកស្លាប់ចំនួន១១៥នាក់នោះ មានជនរងគ្រោះចំនួន៣៥នាក់ត្រូវបានកំណត់អត្តសញ្ញាណ ហើយក្រុមគ្រួសាររបស់ពួកគេបានជូនដំណឹង ខណៈដែលអ្នកស្លាប់ចំនួន១១នាក់ទៀតត្រូវបានគេកំណត់អត្តសញ្ញាណដែរ ប៉ុន្តែនាយកដ្ឋាន MPD បាននិយាយថា គ្រួសាររបស់ពួកគេមិនត្រូវបានគេរកឃើញ ឬផ្តល់ដំណឹងឡើយ។

ទីភ្នាក់ងារតំបន់នៃកោះម៉ូអ៊ី បានប្តឹងក្រុមហ៊ុនសហគ្រាសអគ្គិសនីរដ្ឋហាវ៉ៃ និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន រួមទាំងក្រុមហ៊ុនអគ្គិសនីកោះម៉ូអ៊ី កាលពីថ្ងៃព្រហស្បតិ៍ ដោយចោទប្រកាន់ថា ការធ្វេសប្រហែសរបស់ក្រុមហ៊ុននេះ បាននាំឱ្យមានចំហេះព្រៃកាលពីថ្ងៃទី៨ ខែសីហា ដែលបានបំផ្លាញទីក្រុងឡាហេណា ភាគច្រើននេះ។

បណ្តឹងនេះ ស្ថិតនៅក្នុងតុលាការថ្នាក់ទីពីរ ដោយបានចោទប្រកាន់ក្រុមហ៊ុនអគ្គិសនីរដ្ឋហាវ៉ៃ និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ថាបានប្រព្រឹត្តដោយការធ្វេសប្រហែស ដោយខកខានមិនបានបិទថាមពលដល់ឧបករណ៍អគ្គិសនីរបស់ពួកគេ បើទោះបីជាសេវាអាកាសធាតុជាតិ ចេញ «ការព្រមានទង់ក្រហម» ដែលបានចេញផ្សាយកាលពីថ្ងៃទី៧ ខែសីហា មួយថ្ងៃមុនពេលចំហេះព្រៃបានផ្ទុះឡើង ក៏ដោយ។

រហូតមកដល់ពេលនេះ ចំនួនអ្នកស្លាប់ដោយសារចំហេះព្រៃទីក្រុងឡាហេណា នៅតែមានចំនួន១១៥នាក់ ខណៈមនុស្សប្រហែល១០០០នាក់ទៅ១១០០នាក់នៅបន្តបាត់ខ្លួននៅឡើយ។ ចំហេះនៅទីក្រុងឡាហេណា និងកោះគូឡា បានដុតបំផ្លាញផ្ទៃដីជាង៣.០០០ហិចតា និងបានបំផ្លាញសំណង់ជាង២.២០០ទីតាំង ដែលភាគច្រើនជាលំនៅឋាន និងបានបណ្តាលឱ្យមានការខូចខាតសរុបជាទឹកប្រាក់ប្រមាណ៥,៥ពាន់លានដុល្លារអាមេរិកផងដែរ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm