អាមេរិក៖ ក្រុមអ្នកគាំទ្រលោក Donald Trump និងក្រុមអ្នករិះគន់ប្រមូលផ្ដគ្នានៅខាងក្រៅពន្ធនាគារស្រុកហ្វាល់តុនរបស់ទីក្រុងអាត្លង់តា(Atlanta) នៃរដ្ឋចចា កាលពីថ្ងៃព្រហស្បតិ៍ទី២៤ខែសីហា ដើម្បីតវ៉ា ខណៈអតីតប្រធានាធិបតីរូបនេះធ្វើដំណើរទៅកាន់ទីនោះដើម្បីធ្វើកំណត់ហេតុ ស្ដីពីការចោទប្រកាន់បទព្រហ្មទណ្ឌនានា។
លោក Trump ត្រូវបានធ្វើកំណត់ហេតុនៃបទចោទប្រកាន់ព្រហ្មទណ្ឌជាង២០ករណី ជាផ្នែកមួយនៃការចោទប្រកាន់ជាច្រើន ពីការប៉ុនប៉ងបង្វែរលទ្ធផលឆ្នោត ដែលលោកបានបរាជ័យកាលពីឆ្នាំ២០២០របស់អតីតប្រធានាធិបតីអាមេរិករូបនេះ ។យោងតាមកំណត់ហេតុពន្ធនាគារស្រុក ហ្វាល់តុន រូបថតលោក Trump មានទឹកមុខក្រញូវ មានលេខសម្គាល់ P01135809 ត្រូវបានថតនៅក្នុងពន្ធនាគារ។
លោក Trump បានស្ថិតក្នុងពន្ធនាគារប្រមាណ២០នាទីប៉ុណ្ណោះ មុនពេលវិលត្រឡប់ទៅកាន់ក្លឹបវាយកូនហ្គោលរបស់លោកក្នុងរដ្ឋ New Jersey។ មុនពេលការធ្វើដំណើរតាមយន្តហោះឯកជនរបស់លោកនៅអាកាសយានដ្ឋាន Hartsfield-Jackson ក្នុងទីក្រុង Atlanta លោក បានបញ្ជាក់ជាថ្មីនៃការអះអាងរបស់លោក ដែលថាការកាតទោស រួមជាមួយករណីចោទប្រកាន់ជាច្រើនទៀត ដែលលោកប្រឈមគឺជាចេតនានយោបាយសុទ្ធសាធ។
លោកTrumpវ័យ៧៧ឆ្នាំរូបនេះបានទៅដល់ទីតាំងដែលពុំនឹកស្មានដល់ជាអតីតប្រធានាធិបតីអាមេរិកដំបូង ដែលប្រឈមបទចោទប្រកាន់ព្រហ្មទណ្ឌ ខណៈលោកចាប់ផ្ដើមយុទ្ធនាការផ្សេងទៀតដើម្បីដណ្ដើមកៅអីសេតវិមានជាប្រធានាធិបតីអាមេរិកនៅអាណត្តិក្រោយ៕

