អ្នកជំនាញបង្ហាញពីស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា ខណៈរាជរដ្ឋាភិបាលថ្មីដាក់គោលដៅគន្លឹះ

2023/08/25 07:27:07 pm        1.7 K

ភ្នំពេញ៖ លោកសាស្រ្ដាចារ្យបណ្ឌិត អ៊ុយ សុផល អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងទីផ្សារ បានថ្លែងថា ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹងមានកំណើនជាប្រចាំឆ្នាំចំនួន ៧% ស្របតាមការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ខណៈទំហំពាណិជ្ជកម្មកម្ពុជា-ចិនបន្ត​កើនឡើង ១.៨ ភាគរយក្នុងរយៈពេល ៧ ខែឆ្នាំ២០២៣នេះ។

លោកសាស្រ្ដាចារ្យបណ្ឌិត អ៊ុយ សុផល ថ្លែងប្រាប់ទូរទស្សន៍ BTV នាថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៣ នេះថា វិបត្តិសេដ្ឋកិច្ចសាកល និងវិបត្តិអតិផរណា ការកើនឡើងថ្លៃទំនិញ និងវិបត្តិធ្លាក់​ចុះតម្លៃអចលនទ្រព្យ ​បានធ្វើឱ្យប៉ះពាល់ដល់អ្នកប្រកបអាជីវកម្មខ្នាតតូច និងមធ្យម ដោយសារ​តែលំហូសាច់ប្រាក់នៅលើទីផ្សារមានភាពត្បិតត្បៀត​ និង​សន្សំ​សំចៃ ហើយកំណើន​ទេសចរមាន​ការថយចុះ។ ប៉ុន្ដែក្នុងអាណត្តិទី៧នេះ ក្រោមការដាក់ចេញនូវយុទ្ធសាស្រ្ដបញ្ចកោណ-ដំណាក់កាលទី១ រួមនឹងកម្មវិធីគោលនយោបាយ​គន្លឹះជាច្រើនទៀត​របស់រាជរដ្ឋាភិបាលនឹង​ធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនឡើងរហូតដល់​ ៧% ជាប្រចាំឆ្នាំ។

លោកសាស្រ្ដាចារ្យបណ្ឌិតលើកឡើងថា ប្រទេសចិននៅតែជាប្រទេសដៃគូរពាណិជ្ជកម្មសំខាន់​បំផុត​របស់កម្ពុជាពោលគឺទំហំពាណិជ្ជកម្មកម្ពុជា-ចិន បន្តកើនឡើងរហូត ១.៨% ស្នើនឹងទឹកប្រាក់​ប្រមាណជាង ៨០០០ លានដុល្លារ ក្នុងនោះការនាំចូលពីកម្ពុជាទៅចិនរកចំណូលបាន ៨០០ លានដុល្លារ ខណៈចិននាំចូលមកកម្ពុជាទទួលបានចំណូលជាង ៦០០ លានដុល្លារ។

សូមជម្រាបថា ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៣នេះ គណៈរដ្ឋមន្រ្ដីថ្មីដែលដឹកនាំដោយឯកឧត្ដម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាស​ដាក់ឱ្យអនុវត្តជាផ្លូវការនូវ «យុទ្ធសាស្រ្ដបញ្ចកោណ-ដំណាក់កាលទី១» និង «វិធានការគន្លឹះរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា» ដើម្បីជំរុញកំណើនសេដ្ឋកិច្ច, បង្កើតការងារ, ធានាសមធម៌, បង្កើនប្រសិទ្ធភាព និងរក្សាចីរភាពជូនជាតិ និងប្រជាជន៕ អត្ថបទ៖វ៉ន ដារ៉ា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm