ភ្នំពេញ៖ ពលរដ្ឋជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានបង្ហាញក្តីសប្បាយរីករាយ និងការគាំទ្រចំពោះគោល នយោបាយថ្មី ជាអាទិភាព ចំនួន០៦ចំណុច ដែលរាជរដ្ឋាភិបាល អាណត្តិទី៧ បានដាក់ចេញ ដើម្បីបំពេញ និងបម្រើដល់ប្រជាជន ក៏ដូចជាសង្គមជាតិទាំងមូល ។
ក្រុមអ្នកប្រកបរបរសេដ្ឋកិច្ច បានលើកឡើងថា គោលនយោបាយ០៦ចំណុច ដែលរាជរដ្ឋាភិបាល អាណត្តិថ្មី ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានដាក់ចេញនេះ គឺជាគោលនយោបាលដ៏ត្រឹមត្រូវ និងច្បាស់លាស់បំផុត ដែលសុទ្ធសឹងជាគោលនយោបាយសំខានន់ៗ ដែលបានឆ្លងកាត់ការគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការដាក់ចេញមកអនុវត្តសម្រាប់យកមកបម្រើ ឧត្តមប្រយោជន៍រួមដល់ប្រជាជន ។
ពួកគេបានកោតសរសើរថា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ណែត ពិតជាធនធានថ្នាក់ដឹក នាំដ៏មានសក្តានុពល និងសមត្ថភាពខ្ពស់ ស័ក្តិកសមជាមេដឹកនាំបន្តវេន បន្ទាប់ពីសម្តេចតេជោ ។
គួរបញ្ជាក់ផងដែរថា គោលនយោបាយជាអាទិភាព០៦ចំណុច របស់រាជរដ្ឋាភិបាលអាណត្តិទី៧ រួមមាន៖ ការពង្រីកសេវាថែទាំសុខភាព, ការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវ ជនមកពីគ្រួសារក្រីក្រ, ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ, ការដាក់ ចេញយុទ្ធសាស្ត្រ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាព ចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ, ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម និងការដាក់ ពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម ទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស និង ការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ ៕ អត្ថបទ ៖ លីហេង