កម្មករ-កម្មការិនីនៅខេត្តកណ្តាលយល់ដឹងច្រើន ពីគោលនយោបាយសុវត្ថិភាពចរាចរណ៍កម្រិតរោងចក្រ

2023/08/25 08:18:45 pm        163

កណ្ដាល៖ ការអនុវត្តគោលនយោបាយសុវត្ថិភាពចរាចរណ៍កម្រិតរោងចក្របានជំរុញដល់កម្មករ-កម្មការិនីនៅខេត្តកណ្តាល យល់ដឹងច្រើនពីការគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងកាត់បន្ថយគ្រោះថ្នាក់។

កម្មករ-កម្មការិនី បំរើការងាររោងចក្រក្នុងខេត្តកណ្តាល នៅថ្ងៃទី២៤ខែសីហាម្សិលមិញ បានប្រាប់BTVថា បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលការបើកបរម៉ូតូសុវត្ថិភាព និងផ្សព្វផ្សាយអប់រំពីគោល​នយោបាយ​សុវត្ថិភាពចរាចរណ៍កម្រិតរោងចក្រ បានធ្វើឱ្យពួកខ្ញុំយល់ដឹងច្រើនពីការគោរព​ច្បាប់​ចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ពេលទៅបំពេញការងារ និងត្រលប់មកផ្ទះវិញ​ផងដែរ។

ការលើកឡើងនេះ ធ្វើឡើងក្នុងពេលអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) បានដឹកនាំ​គណៈប្រតិភូជាមន្រ្តីរាជរដ្ឋាភិបាល តំណាងសហជីព ​អង្គការសង្គមស៊ីវិល ​និងអ្នកសារព័ត៌មាន សរុប៣៥នាក់​ ចុះទស្សនកិច្ចនៅរោងចក្រយូនីធី ​ហ្វេសសិន ខេមបូ ឯ.ក។

គោលនយោបាយសុវត្ថិភាពចរាចរណ៍ក្នុងកម្រិតរោងចក្រ បង្កើតឡើងក្នុងគោលបំណង​កាត់បន្ថយ​ហានិភ័យ​និយោជិតដែលប្រឈមដោយអ្នកប្រើប្រាស់ផ្លូវថ្នល់ដទៃទៀត ព្រមទាំងកាត់បន្ថយ​ឱ្យនៅ​ជាអប្បរមា និងបង្ការករណីគ្រោះថ្នាក់ចរាចរណ៍ដែលអាចនាំឱ្យមានការរងបួស ការបាត់បង់ជីវិត និងខូចខាតទ្រព្យសម្បត្តិ តាមរយ៖ ការជំរុញឱ្យមានការគោរពច្បាប់ចរាចរណ៍ផ្លូវគោករបស់កម្ពុជា, ការកំណត់ពីការរំពឹងទុកឱ្យបានច្បាស់លាស់ អំពីឥរិយាបថប្រកបដោយសុវត្ថិភាពរបស់អ្នក​ប្រើប្រាស់​ផ្លូវថ្នល់ ​ដែលត្រូវប្រតិបត្តិដោយនិយោជិតរបស់រោងចក្រ និងអ្នកប្រើប្រាស់ផ្លូវថ្នល់​ដដៃទៀតដែលចូលមកក្នុងរោងចក្រជាដើម។

គោលនយោបាយនេះ ​ចាប់ផ្តើមអនុវត្តនៅឆ្នាំ២០១៨ រៀបចំដោយអង្គការមូលនិធិបង្ការរបួសអាស៊ី ដែល​មានការគាំទ្រពីបេឡាជាតិរបបសន្តិសុខ​សង្គម,គណៈកម្មាធិការជាតិ​សុវត្ថិភាព​ចរាចរណ៍ផ្លូវគោក ​និងស្ថាប័នពាក់ផ្សេងៗមួយចំនួនទៀត៕ អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm