តៃវ៉ាន់៖ អាជ្ញាធរការពារជាតិតៃវ៉ាន់ បានរាយការណ៍ពីសកម្មភាពយោធាចិនជាថ្មីជុំវិញកោះនេះ កាលពីថ្ងៃសុក្រ រួមទាំងយន្តហោះចំនួន១៣គ្រឿងចូលទៅក្នុងតំបន់«ឆ្លើយតប»របស់កោះតៃវ៉ាន់ និងនាវាចំនួន៥គ្រឿង ដែលកំពុងអនុវត្តការល្បាតត្រៀមប្រយុទ្ធ។
ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ជាដែនដីរបស់ខ្លួនគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ បានតវ៉ាចំពោះការបង្កើនសម្ពាធយោធារយៈពេលបីឆ្នាំចុងក្រោយនេះពីទីក្រុងប៉េកាំង។
កាលពីថ្ងៃសៅរ៍ ប្រទេសចិន បានធ្វើសមយុទ្ធមួយថ្ងៃជុំវិញកោះតៃវ៉ាន់ក្នុងការឆ្លើយតបដ៏ខឹងសម្បាចំពោះការបំពេញទស្សនកិច្ចរយៈពេលខ្លីក្នុងខែនេះនៅសហរដ្ឋអាមេរិកដោយអនុប្រធានាធិបតីកោះតៃវ៉ា លោក វីល្លាម ឡៃ (William Lai) ។
ក្រសួងនេះ បាននិយាយថា ចាប់ពីម៉ោងប្រហែល៧ព្រឹក (២៣០០ ម៉ោងសកល) ខ្លួនបានរកឃើញយន្តហោះចិនចំនួន២២គ្រឿង យន្តហោះចម្បាំង យន្តហោះទម្លាក់គ្រាប់បែក យន្តហោះព្រមានទុកជាមុន និងយានដ្រូន ដែលក្នុងនោះ១៣គ្រឿង បានចូលទៅក្នុង«តំបន់ឆ្លើយតប» របស់កោះតៃវ៉ាន់ ទោះបីជាមិនបានផ្តល់ព័ត៌មានលម្អិតក៏ដោយ។
កោះតៃវ៉ាន់ បានបញ្ជូនយន្តហោះនិងនាវាជាច្រើនគ្រឿងទៅតាមដានពួកវាទាំងនោះ៕


