អភិបាល​រាជធានី ជំរុញ​អាជ្ញាធរ​ខណ្ឌ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​កូ​វីដ​-១៩ ឱ្យ​បាន​ម៉ឺងម៉ាត់​

2021/05/25 05:51:15 pm        355

ភ្នំពេញ៖ អភិបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​តាម​ខណ្ឌ​ដែល​មាន​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ ត្រូវ​ពង្រឹង​ការងារ​ឱ្យបាន​ម៉ឺងម៉ាត់​បន្ថែមទៀត លើ​ការទប់ស្កាត់​ការ​រាលដាល​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត​។​

​ក្នុង​កិច្ចប្រជុំ​តាមរយៈ​ការបញ្ជូន​រូបភាព និង​សំឡេង​​ផ្ទាល់ នា​រសៀល​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២១ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ខណ្ឌ ដែលមាន​មូលដ្ឋាន​របស់ខ្លួន​មាន​តំបន់​បិទ​ខ្ទប់ ជា​តំបន់​លឿងទុំ ត្រូវអនុវត្ត​ការងារ​លើ​កិច្ចការពារ​ឱ្យបាន​ហ្មត់ចត់​បំផុត ដើម្បី​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វី​-១៩ ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត ហើយ​បើ​មាន​បញ្ហា​អ្វីដែល​ហួស​ពី​ដែន​សមត្ថកិច្ច​របស់ខ្លួន អាជ្ញាធរ​ខណ្ឌ​ត្រូវធ្វើ​ទំនាក់ទំនង ឬ​ស្នើសុំ​ភ្លាមៗ​មក​អាជ្ញាធរ​រាជធានី​ភ្នំពេញ ឬ​ទៅកាន់​ក្រសួងសុខាភិបាល ដើម្បី​មាន​វិធានការ​បន្ថែមទៀត សំខាន់​ធ្វើយ៉ាងណា​កុំឱ្យ​ជំងឺ​នេះ​ពង្រីក​ខ្លួន ឬ​ចម្លង​ពី​ទីតាំង​មួយ​ទៅ​ទីតាំង​មួយ​ផ្សេងទៀត ដែល​កិច្ចប្រជុំ​នេះ គឺ​ត្រួតពិនិត្យ​ការងារ​មូលដ្ឋាន​ខណ្ឌ​សែន​សុខ ខណ្ឌឫស្សីកែវ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្នុង​កិច្ចការ​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ នៅ​សាលា​រាជធានី​ភ្នំពេញ ខណៈដែល​ខណ្ឌ​ទាំងបី​នេះ​បាននិងកំពុង​ផ្ទុះឡើង​ជាថ្មី​នូវ​ជំងឺ​កូ​វីដ​-១៩​។​

​ឯកឧត្ដម ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា ការផ្ទុះ​ឡើង​នូវ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ មកដល់ពេលនេះ មាន​រយៈពេល​ជាង ៣​ខែ​ហើយ ហើយក៏​មានបទពិសោធន៍​ច្រើន​ហើយ​ដែរ ក្នុងការ​បង្ការ និង​ទប់ស្កាត់​ជំងឺ​នេះ កុំឱ្យ​រីក​រាលដាល​ប្រកបដោយ​ប្រសិទ្ធភាព ។ ដូច្នេះ​ទេ អាជ្ញាធរ​ខណ្ឌ​ទាំង​៣ ត្រូវ​ពិនិត្យ​តាមដាន និង​មាន​ចំណាត់ការ​ឱ្យបាន​ច្បាស់លាស់ ដោយ​ផ្ដាច់​ឱ្យបាន​នូវ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ពី​ទីតាំង​មួយ​ទៅ​ទីតាំង​មួយទៀត ។

ឯកឧត្ដម ឃួ​ង ស្រេង ក៏បាន​ស្នើឱ្យ​អាជ្ញាធរ​ខណ្ឌ​បន្ត​វិធានការ នៃ​ការបាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅ​តំបន់​មួយចំនួន​ដែល​អាជ្ញាធរ​មូលដ្ឋាន​គិតថា ជា​តំបន់​ដែលមាន​ហានិភ័យ​ខ្ពស់​ក្នុង​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ព្រោះ​ការបាញ់សម្លាប់​មេរោគ គឺជា​វិធានការ ដែលមាន​ប្រសិទ្ធភាព និង​គួរឱ្យ​ជឿទុកចិត្ត​បាន​។​

​ឯកឧត្ដម អភិបាល​រាជធានី​បាន​បញ្ជាក់ថា ទីតាំង​តំបន់​រឿង​ទុំ ដែល​បាននិងកំពុង​បិទ​ខ្ទប់ អាជ្ញាធរ​ខណ្ឌ​ត្រូវតែ​គ្រប់គ្រង​ឱ្យបាន​ហ្មត់ចត់​បំផុត មិនឱ្យ​មានការ​ចេញ ចូល​នោះទេ ហើយ​ចំពោះ​ស្បៀងអាហារ ក៏ត្រូវ​តែមាន​គ្រប់គ្រាន់ សម្រាប់​ផ្ដល់ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ទាំងនោះ​ផងដែរ​៕ ​អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm