ការងារប្រយុទ្ធនឹងជំងឺអេដស៍ ជាផ្នែកមួយនៃការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន

2023/08/25 09:13:26 pm        118

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេស បានបញ្ជាក់ថា ការងារប្រយុទ្ធនឹងជំងឺអេដស៍ជាផ្នែកមួយស្ថិតនៅក្នុងជ្រុងនៃការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ក្នុងបញ្ចកោណ ទី១ ការអភិវឌ្ឍមូលធនមនុស្ស ដែលទាមទារយើងបន្តឆ្លើយតបរួមគ្នាឆ្ពោះទៅបញ្ចប់មេរោគអេដស៍ ដែលជាបញ្ហាសុខភាពសាធារណៈ។

ការថ្លែងរបស់ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត យ៉ាងដូច្នេះក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី៨, នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ នៅអាជ្ញាធរជាតិប្រយុទ្ធនឺងជំងឺអេដស៍។

កិច្ចប្រជុំនេះ ទទួលបានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងសមាជិកក្រុមប្រឹក្សាបច្ចេកទេស ដែលអញ្ជើញមកពីក្រសួង ស្ថាប័ន រាជធានី ខេត្ត ជាសមាជិកអាជ្ញាធរជាតិ តាមរយៈការចូលរួមកិច្ចប្រជុំដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ។

ជាកិច្ចចាប់ផ្តើមកិច្ចប្រជុំ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ អបអរសាទរប្រកបដោយមោទនភាព​បំផុត ចំពោះលទ្ធផលកិច្ចប្រជុំពេញលើកដំបូង នៃអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ ក្នុងការប្រកាសដាក់ឱ្យប្រើប្រាស់ “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១” ឆ្ពោះទៅចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

តាមរយៈនៃកិច្ចប្រជុំនេះ ឯកឧត្តម កែវ អ៊ូលី ប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃក្រសួងផែនការ បានធ្វើបទបង្ហាញអំពីការរៀបចំយុទ្ធនាការសម្ភាស៍ផ្តល់បណ្ណសមធម៌​ជូន​បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍​នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានធ្វើការពិភាក្សា​សម្របសម្រួល ​រកដំណោះស្រាយ ជូនប្រជាពលរដ្ឋក្រីក្រដែលបម្រើនៅតាមសេវាកម្សាន្ត មានការបម្លាស់ទីស្វែងរកការងារធ្វើ ជា​ញឹកញាប់​ ដែលភាគច្រើនពុំមានឯកសារស្នាក់នៅជាក់លាក់ រួមទាំងខ្វះខាត​ឯកសារអត្រានុកូលដ្ឋាន ​និងអត្តសញ្ញាណបណ្ណផងនោះ ​ហើយដែលការណ៍នេះ ជាឧបសគ្គទទួលបាននូវការគាំពារសង្គម ផ្នែកមូលនិធិសមធម៌សុខាភិបាល។

ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិតអគ្គលេខាធិការ បានផ្តល់អនុសាសន៍ដល់សមាជិក សមាជិកាបន្ត​សហការ និងសម្របសម្រួលការមួយអាជ្ញាធរពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល​ជំរុញការងារ​ផ្សព្វផ្សាយដល់ប្រជាជនគោលដៅឱ្យបានកាន់តែទូលំទូលាយក្នុងការមកទទួលបណ្ណសមធម៌សុខាភិបាល។

លើសពីនេះ ឯកឧត្តមបណ្ឌិត ក៏បានជំរុញបន្ថែមដល់ក្រុមប្រឹក្សាបច្ចេកទេសទាំងអស់ ឱ្យបន្តការ​អប់រំផ្សព្វផ្សាយការយល់ដឹងអំពីមេរោគអេដស៍ ​និងជំងឺអេដស៍គ្រប់មធ្យោបាយ​ ដល់ប្រជាជនគន្លឹះ ជាពិសេសក្រុមយុវវ័យ ​ដើម្បីឱ្យបង្ការខ្លួនចៀសពីការឆ្លងមេរោគអេដស៍ ​និងលប់បំបាត់ការរើសអើង និងមាក់ងាយក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍ និងប្រជាជនគន្លឹះ៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm