កំពង់ឆ្នាំង៖ លោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សាអារញ្ញ ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បានសំដែងការដឹងគុណចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់អាគារមួយខ្នងមាន១២បន្ទប់ថ្មីសន្លាង ជូនដល់លោកគ្រូអ្នកគ្រូ ក្មួយៗសិស្សានុសិស្ស បានរៀនសូត្រ ។ លោកគ្រូអ្នកគ្រូបានសន្យាថា ពួកគាត់នឹងខិតខំបង្ហាត់បង្រៀនសិស្សទាំងអស់អោយក្លាយជាទំពាំងស្នងឬស្សីយ៉ាងល្អ និងអាចជួយកសាងប្រទេសជាតិទៅថ្ងៃអនាគត។
លោកគ្រូអ្នកគ្រូបានអោយដឹងថា៖ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឯកឧត្តមបានមើលឃើញនូវអាគារចាស់មួយចំនួនក្នុងសាលាបឋមសិក្សាអារញ្ញ និងមើលឃើញពីភាពលំបាកមួយចំនួនរបស់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូកឧត្តមបណ្ឌិត បានផ្តល់ជូននូវអាគារសិក្សាមួយខ្នងមាន១២បន្ទប់ ។ បន្ទាប់មកក្រុមជាងបានចាប់សាងសង់ភ្លាមៗ ដោយប្រើរយៈពេលតែ៧ខែ អាគារសាលារៀនមួយខ្នង១២បន្ទប់ថ្មីសន្លាងបានលេចជារូបរាងឡើង។ នៅក្នុងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣កន្លងមកនេះ លោកនាយកសាលា និងលោកគ្រូអ្នកគ្រូ បានសំរេចដាក់បង្រៀនសិស្សតែម្តង។ លោកគ្រូអ្នកគ្រូសប្បាយចិត្តខ្លាំងណាស់ ហើយសូមថ្លែងអំណរគុណដល់ឯកឧត្តកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានផ្តល់ជូនសមិទ្ធិផលដ៏មានតម្លៃនេះ។ លោកគ្រូអ្នកគ្រូ បានសន្យាថា នឹងខិតខំប្រែក្លាយសិស្សានុសិស្ស អោយទៅជាទំពាំងដែលមានគុណភាព អាចជួយកសាងប្រទេសជាតិអោយរីកចម្រើនទៅអនាគត។
លោកគ្រូអ្នកគ្រូថ្លែងថា៖ សិស្សានុសិស្ស រួមនិងអាណាព្យាបាល ពេលទទួលបានអាគារសិក្សាថ្មីបែបនេះ ពួកគាត់មានចិត្តសប្បាយរីករាយ និងបានជំរុញអោយកូនខិតខំសិក្សារៀនសូត្រ ដើម្បីតបស្នងនូវគុណបំណាច់ដ៏ថ្លៃថ្លារបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ៕ ដោយ ៖ ហុងវាស្នា








