កិច្ចប្រជុំត្រៀមរៀបចំមហាសន្និបាត កាកបាទក្រហមកម្ពុជា អាណត្តិទី៧

2023/08/25 10:13:44 pm        191

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ នាសាលប្រជុំទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា បានរៀបចំកិច្ចប្រជុំដំបូង ដើម្បីត្រៀមរៀបចំកម្មវិធីមហាសន្និបាត កាកបាទក្រហមកម្ពុជា អាណត្តិទី៧ ដែលគ្រោងនិងប្រារព្ឋធ្វើនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ខាងមុខ។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទ ក្រហមកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា និងមន្រ្តីពាក់ព័ន្ឋជាច្រើនរូបទៀត។

នៅក្នុងអង្គប្រជុំលោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា បានផ្តាំផ្ញើការសួរ សុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់មន្រ្តីបុគ្គលិកទាំងអស់ និងសូមកោតសសើរ វាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង បំពេញការងារយ៉ាងសកម្មរបស់ក្រុមការងារ។ ជាពិសេសគឺការបង្កើតឡើងនៅក្រុមគណៈកម្មការ និងអនុគណៈកម្មការ ដែលពាក់ព័ន្ឋនិងការរៀបចំមហាសន្និបាត កាកបាទក្រហមកម្ពុជា អណត្តិទី៧នេះ។ 

លោកជំទាវកិត្តិសង្គហបណ្ឌិតបានឱ្យដឹងទៀតថា នៅក្នុងរបៀបវរ នៃកិច្ចប្រជុំនេះ ទី១គឺមានការប្រកាសសេចក្តី សម្រេច ស្តីពីការចាត់តាំងគណៈកម្មការ និងអនុគណៈកម្មការ រៀបចំមហាសន្និបាត កាកបាទក្រហមកម្ពុជា អណត្តិទី៧ ដែលនៅក្នុងនោះ គឺមានសមាសភាព ដែលបានចូលរួមមកពីគ្រប់មជ្ឃដ្ឋាន ដែលទាក់ទងនិងការងាររៀបចំមហាសន្និបាតនេះ ទី២គឺការអាននូវរបាយការណ៍កិច្ចប្រជុំ កាលពីថ្ងៃទី២៨ខែកក្កដាកន្លងទៅ ដែលជារបាយកាណ៍គ្រោងត្រៀមរៀបចំលក្ខណះ សម្បត្តិ ក្នុងការបម្រើឯកសារជូន ក៏ដូចជាជំហ៊ានអនុវត្តបន្ត ដើម្បីរៀបចំមហាសន្និបាតនាពេលខាងមុខ។

តាមរយៈនៅក្នុងការឆ្លងខ្លឹមសារ នៃការពង្រៀងនៃរបៀបវរ ក្រុមការងារក៏មានការលើកនូវយោបល់ ក៏ដូចការផ្លាស់ ប្តូរឯកសារនៅចំណុចមួយចំនួននៃនីតិវិធី ក៏ដូចជាដំណើរនៃរបៀបវរដែលបានគ្រោងទុក សម្រាប់នៅថ្ងៃទី១៥ ខែឆ្នូខាងមុខ។ ទន្ទឹមនឹងនោះដែរលោកជំទាវ អនុប្រធានកាកបាទក្រហមកម្ពុជា ក៏បានស្នើរដល់ក្រុមការងារធ្វើការកែសម្រួលឱ្យមានលក្ខណៈ សមស្រប ទៅតាមលក្ខន្តិកៈរបស់កាកបាទក្រហមកម្ពុជា ដើម្បីបង្ហាញនូវតម្លាភាព ក៏ដូចជាយុត្តិធម៌ ទៅតាមគន្លងរបស់ កាកបាទក្រហមកម្ពុជា។ 

ខណៈនោះដែរ ក៏មានការចូលរួមមតិមួយចំនួនពីសំណាក់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលក្នុង នោះលោកជំទាវ បានស្នើរសុំឱ្យក្រុមការងារ ជាពិសេសគឺការពិនិត្យទៅតាមលក្ខន្តិកៈ ក៏ដូចជានីតិវិធីឱ្យសមស្របទៅតាមចរន្ត នៃលក្ខណៈរបស់ជាតិ ក៏ដូចជាអន្តរជាតិ ជាពិសេសគឺការប្រកាន់ខ្ជាប់ទៅតាមលក្ខន្តិកៈ នៃការរៀបចំដំណើរការមហាសន្និបាត ដែលបានចែងនៅក្នុងសៀវភៅលក្ខ័នតិកៈ របស់កាកបាទក្រហមកម្ពុជា។ 

សូមបញ្ជក់ជូនថា នៅចុងបញ្ជប់នៃកិច្ចប្រជុំនេះ គឺមានការឯកភាពសហការគ្នាយ៉ាងខ្លាំង និងបញ្ចេញនូវមតិយោបល់ ល្អៗ ក៏ដូចជាដាក់ស្នើរសុំការអនុម័ត នូវការងារមួយចំនួន ជាពិសេសគឺការងាររៀបចំនៃដំណើរកម្មវិធីកិច្ចប្រជុំមហាសន្និបាត កាកបាទក្រហមកម្ពុជា អណត្តិទី៧ នាពេលខាងមុខប្រកបទៅដោយភាពរលូន៕ ដោយ ៖ សំ ងីម

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm