នាយទាហានពលទាហាន នៃកងពលតូចដឹកជញ្ជូនលេខ៩៩ ជឿជាក់ការសន្យារបស់នាយករដ្ឋមន្រ្តីថ្មី

2023/08/25 10:23:11 pm        637

ភ្នំពេញ៖ នាយទាហានពលទាហានទាំងអស់នៃកងពលតូចដឹកជញ្ជូនលេខ៩៩ នៃអគ្គនាយកដ្ឋាន​ភស្តុភា-ហិរញ្ញវត្ថុក្រសួងការពារជាតិ បានសម្តែងការត្រេកអរ និងជឿជាក់ថា រាជរដ្ឋាភិបាលថ្មី ដែល​ដឹកនាំ​ដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ​ហ៊ុន ម៉ាណែត នឹងពិតជាធ្វើបានសម្រេច​នូវអ្វីដែល​លោក​បានសន្យា នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនេះ ជាពិសេសការស្វះស្វែងរកតម្លៃសមរម្យ ​សម្រាប់ផលិតផលកសិករ ការដំឡើងប្រាក់ខែជូនដល់​កម្មករ​និយោជិត ​និងមន្រ្តីរាជការជាដើម។

ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BTV ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹក​ជញ្ជូន៩៩ បានលើកឡើងថា ក្នុងនាមលោកផ្ទាល់ ក៏ដូចជាតំណាងឲ្យនាយទាហានពលទាហាន​ទាំង​អស់នៅក្នុងកងពល ​លោកសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះឯកឧត្តម ហ៊ុន ម៉ាណែត ដែលត្រូវបានតែងតាំងជា​នាយករដ្ឋមន្រ្តីបន្តវេន​នៅកម្ពុជា ខណៈការតែងតាំងនេះ​គឺពិតជា​សាកសមបំផុត​ ដោយសារតែឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត​ គឺជាបុគ្គលមួយរូបមានសមត្ថភាព បទពិសោធន៍ ​និងចំណេះដឹងខ្ពង់ខ្ពស់។

តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BTVនេះដែរ នាយទាហាន ​ពលទាហានដែលកំពុងបម្រើ ការនៅក្នុងកងពលតូចដឹកជញ្ជូនលេខ៩៩ ​ក៏បានប្រកាសគាំទ្រឯកឧត្តម​ ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្រ្តី បន្តវេនសម្រាប់កម្ពុជាផងដែរ ។ ជាងនេះទៅទៀតពួកគេពិតជាមានការ​សប្បាយ​ចិត្តយ៉ាងខ្លាំងបន្ទាប់ គោលនយោបាយរបស់រាជរដ្ឋាភិបាលថ្មី​ និងវ័យក្មេងមួយនេះបានសន្យាថា នឹងខិតខំរកទីផ្សារឲ្យបានសមរម្យសម្រាប់ប្រជាកសិករ និងបន្តដំឡើងប្រាក់ខែជូនដល់​បងប្អូនកម្មករ​និយោជិត និងមន្រ្តីរាជការដូចជា ពួកគេជាដើម។

បន្ទាប់ពីមានការបោះឆ្នោតឲ្យធ្វើជានាយករដ្ឋមន្រ្តី ពីអង្គរដ្ឋសភា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានសន្យាថា​ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ​ឯកឧត្តម សូមសន្យា និង​ធ្វើការប្តេជ្ញាជា​ឱឡារិក​ថា នឹងប្តូរផ្តាច់​ដឹកនាំ​នីតិប្រតិបត្តិរបស់ជាតិ ដែលជាកម្មវិធី​នយោបាយ​របស់រាជរដ្ឋាភិបាលឲ្យខាងតែបាន ​និងជោគជ័យបំផុត​ និងមួយវិញទៀត នឹងខិតខំរកទីផ្សារ​ឲ្យបាន​សមរម្យជូនប្រជាកសិករ ​និងដំឡើងប្រាក់ខែជូនកម្មករនិយោជិត ​និងមន្រ្តីរាជការជាដើម។ នាយទាហានពលទាហានទាំង ​អស់នៃកងពលតូចដឹកជញ្ជូនលេខ៩៩ ​បានរំពឹងយ៉ាងម៉ុតមាំថា ការសន្យា​របស់រាជរដ្ឋាភិបាលថ្មីរូបនេះនឹង សម្រេចបានជាក់ជាមិនខានោះឡើយ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm