ស្ទឹងត្រែង ៖ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវ បានចែកជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង តាមរយៈថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៥ ខែតុលា ម្សិលមិញ។
ក្រុមការងាររបស់រដ្ឋបាលខេត្តស្ទឹងត្រែង បានចុះទៅសួរសុខទុក្ខ និងនាំយកនូវអំណោយ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន ប្រធានកាក បាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន៤១១គ្រួសារ ក្នុងឃុំកាំងចាម ឃុំអន្លង់ជ្រៃ និង ឃុំស្រែឫស្សី ក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានលើកឡើងថា អំណោយដែលបានផ្តល់ជូន ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នាពេលនេះ ជាទឹកចិត្តដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេច តែងតែយកចិត្តទុក ដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង ពិសេសប្រជាពលរដ្ឋ ដែលរងគ្រោះធម្មជាតិ ស្ត្រីមេម៉ាយ ជនពិការ ចាស់ជរា និងប្រជាពលរដ្ឋ ដែលទីទ័លក្រជួបការលំបាក ដោយមិនប្រកាន់ពូជសាសន៍ ឬពណ៌ សម្បុរអ្វីឡើយ។
ឯកឧត្តម បានផ្ដាំផ្ញើប្រជាពលរដ្ឋទាំងអស់ ដែលរងគ្រោះជំនន់ទឹកភ្លៀង ខិតខំបង្កបង្កើនផល ដាំដំ ណាំរួមផ្សំឡើងវិញ បន្ទាប់ពីទឹកបានស្រកចុះវិញ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ដើម្បីចូលរួមចំណែកកាត់ បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា ក៏ដូចនៅក្នុងខេត្តស្ទឹងត្រែងទាំងមូល៕
អត្ថបទ ៖ មាស ផល្លា


