ក្រុមយុទ្ធនាការបរិស្ថាន គំរាមសហភាពអឺរ៉ុបដោយប្រើវិធានការផ្លូវច្បាប់ ជុំវិញគោលនយោបាយអាកាសធាតុ

2023/08/25 10:50:23 pm        132

ក្រុមអ្នកធ្វើយុទ្ធនាការបរិស្ថាន បានបោះជំហានដំបូងឆ្ពោះទៅរកការជំទាស់តាមផ្លូវច្បាប់ដល់គណៈកម្មការអឺរ៉ុប ជុំវិញគោលនយោបាយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ដោយនិយាយថាគោលនយោបាយនោះខ្វះ «ចំណែកស្មើភាព» របស់អឺរ៉ុប ក្នុងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ។

បណ្តាញសកម្មភាពផ្នែកអាកាសធាតុ (CAN) អឺរ៉ុប និងបណ្តាញសកម្មភាពច្បាប់សកលមិនរកប្រាក់ចំណេញ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេបានស្នើសុំទីក្រុងព្រុចសែល របស់បែលហ្ស៊ិក ជាផ្លូវការ ឱ្យកែប្រែច្បាប់ដែលកំណត់ថា តើបណ្តាប្រទេសសហភាពអឺរ៉ុបត្រូវកាត់បន្ថយការបំភាយឧស្ម័នក្នុងវិស័យនានារួមទាំងកសិកម្ម និងដឹកជញ្ជូនលឿនប៉ុណ្ណា។

ច្បាប់សហភាពអឺរ៉ុបដែលកំពុងចោទជាសំណួរនោះ គឺជាគោលនយោបាយមួយក្នុងចំណោមគោលនយោបាយច្រើនជាងដប់ ដែលត្រូវបានបង្កើតឡើងដើម្បីកាត់បន្ថយការបំភាយឧស្ម័នសុទ្ធរបស់ប្លុកចំនួន៥៥% នៅឆ្នាំ២០៣០ ពីកម្រិតបំភាយកាលពីឆ្នាំ១៩៩០។ នោះគឺជាគោលដៅអាកាសធាតុ ដែលមានមហិច្ឆតាបំផុតនៃប្រទេសសេដ្ឋកិច្ចធំមួយ ប៉ុន្តែក្រុមអ្នកធ្វើយុទ្ធនាការចង់ឱ្យការកាត់បន្ថយការបំភាយឧស្ម័នកើនឡើងដល់៦៥%។

បណ្តាប្រទេសសហភាពអឺរ៉ុបទាំងអស់ បានអនុម័តលើគោលដៅនៃការបំភាយឧស្ម័នរួមកម្រិត៥៥% ដែលត្រូវបានកំណត់ជាច្បាប់។ សេចក្តីព្រាងមួយច្បាប់ដែលមើលឃើញដោយសារព័ត៌មាន រ៉យទ័រ កាលពីខែមុនបានបង្ហាញថា សហភាពអឺរ៉ុប រំពឹងថានឹងតួលេខលើសពីគោលដៅឆ្នាំ២០៣០ របស់ខ្លួន និងកាត់បន្ថយការបំភាយឧស្ម័ន៥៧% ប្រសិនបើប្រទេសនានាគោរពតាមគោលនយោបាយអាកាសធាតុដែលបានអនុម័តថ្មីៗនេះ៕

អត្ថបទដែលទាក់ទង

អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        1
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        23
លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់

2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm