
ប្រទេសជប៉ុនបានកំណត់ពេលនៅថ្ងៃសុក្រនេះ ដើម្បីចេញផ្សាយលទ្ធផលគំរូបឋម មួយថ្ងៃបន្ទាប់ពីប្រទេសនេះ បានចាប់ផ្តើមបញ្ចេញទឹកសំណល់ពីរោងក្រនុយក្លេអ៊ែរ Fukushima ក្នុងបំណងដើម្បីធានាឡើងវិញដល់ក្រុមអ្នករិះគន់ ថាប្រតិបត្តិការនេះមានសុវត្ថិភាព។
ការបញ្ចេញទឹកចំនួនប្រមាណ១,៣៤ លានតោនដែលបានប្រមូលនៅទីតាំងនោះ ក្នុងរយៈពេល១២ឆ្នាំ ចាប់តាំងពីរោងចក្រត្រូវបានជន់លិចដោយរលកយក្សស៊ូណាមិ ដែលជំរុញឲ្យប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍ដាក់បម្រាមលើការនាំចូលអាហារសមុទ្រជប៉ុនទាំងអស់។
ប្រតិបត្តិការរោងចក្រ ក្រុមហ៊ុន TEPCO បានធ្វើនូវអ្វីដែលខ្លួនចាត់ទុកថាជាការសាកល្បងឆាប់រហ័សកាលពីរសៀលថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការបញ្ចេញទឹកសំណល់ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។
ក្រុមហ៊ុន TEPCO បានអំពាវនាវសម្រាប់ការធ្វើសន្និសិទសារព័ត៌មានមួយនៅម៉ោង៤រសៀល ត្រូវនឹងម៉ោង៣ ម៉ោងនៅក្នុងប្រទេសសឹង្ហបុរី។
ក្រសួងបរិស្ថានប្រទេសជប៉ុន បាននិយាយថា ក្រសួងបានប្រមូលគំរូទឹកសមុទ្រមកពីតំបន់ចំនួន១១ ខុសៗគ្នា នៅថ្ងៃសុក្រនេះ ដែលលទ្ធផលនឹងត្រូវចេញផ្សាយនៅថ្ងៃអាទិត្យខាងមុខនេះ។