វៀតណាមចូលរួមជាមួយកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ីអាគ្នេយ៍លើការទូទាត់ឆ្លងព្រំដែន

2023/08/25 11:21:36 pm        417

ធនាគារកណ្តាលរបស់វៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ នៅថ្ងៃសុក្រ (ទី២៥ ខែសីហា) នេះ ដើម្បីជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរបស់ប្រទេសអាស៊ីអាគ្នេយ៍ចំនួនប្រាំផ្សេងទៀត ក្នុងការបង្កើតយន្តការទូទាត់ឆ្លងព្រំដែនរវាងប្រទេសទាំងនេះ។

ប្រទេសវៀតណាមនឹងចូលរួមជាមួយឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ ហ្វីលីពីន និងសិង្ហបុរី ក្នុងការងារនេះ ដើម្បីភ្ជាប់ប្រព័ន្ធទូទាត់នីមួយៗរបស់ពួកគេ ក្នុងនោះរួមទាំងការប្រើប្រាស់ប្រព័ន្ធឃ្យូអរកូដ (ការឆ្លើយតបរហ័ស) សម្រាប់ប្រតិបត្តិការលក់រាយ។

កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលមានសមាជិកទាំង១០ និងទេសាភិបាលធនាគារកណ្តាល នៅទីក្រុងហ្សារកាតារបស់ប្រទេសឥណ្ឌូនេស៊ី។

បន្ថែមពីលើនេះទៀត ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃបានព្រមព្រៀងគ្នាក្នុងការជួយសម្រួលឲ្យមានប្រតិបត្តិការឆ្លងព្រំដែន នាពេលក្រោយ សម្រាប់ទុនសកម្មហិរញ្ញវត្ថុ ដូចជាភាគហ៊ុន និងប័ណ្ណរដ្ឋាភិបាល ជារូបិយប័ណ្ណ ក្នុងស្រុក។

ប្រទេសឥណ្ឌូនេស៊ីបានភ្ជាប់ប្រព័ន្ធទូទាត់របស់ខ្លួនដោយប្រើលេខឃ្យូអរកូដ ជាមួយថៃ និងម៉ាឡេស៊ីរួចហើយ ហើយមានបំណងភ្ជាប់ជាមួយសិង្ហបុរី នៅចុងឆ្នាំនេះ។

ប្លុកអាស៊ាន ដែលមានប្រជាជនជាង ៦០០លាននាក់ បានប្រឈមនឹងការពន្យារពេលជាច្រើនឆ្នាំ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ច ដែលមានតម្លៃសរុប ២,៣ពាន់ពាន់លានដុល្លារ តាមរយៈពាណិជ្ជកម្ម ការវិនិយោគ និងការតភ្ជាប់ទីផ្សារ និងការធ្វើឲ្យស្តង់ដារស៊ីចង្វាក់គ្នា និងនីតិវិធីគយ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm