
កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានប្រកាសពីការរកឃើញប្រជាពលរដ្ឋ ១៣នាក់ទៀតបានឆ្លងមេរោគកូវីដ-១៩ ខណៈអ្នកជំងឺកូវីដ-១៩សរុប ១៤នាក់ទៀត បានជាសះស្បើយ។
ក្នុងសេចក្ដីជូនដំណឹងនៅថ្ងៃនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ករណីឆ្លងថ្មីទាំងនេះ ត្រូវបានរកឃើញលើពលរដ្ឋជាស្ត្រី ៩នាក់ កុមារីម្នាក់ និងបុរស ៣នាក់។
រដ្ឋបាលខេត្តនេះ បញ្ជាក់បន្ថែមថា ករណីឆ្លងថ្មីទាំងនេះ សុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
រដ្ឋបាលខេត្តកំពង់ស្ពឺក៏បានឱ្យដឹងផងដែរថា អ្នកជំងឺកូវីដ-១៩ចំនួន ១៤នាក់បន្ថែមទៀត ត្រូវបានព្យាបាលជាសះស្បើយ។
គិតមកដល់ថ្ងៃនេះ ខេត្តកំពង់ស្ពឺរកឃើញមនុស្ស ១៣១នាក់ហើយបានឆ្លងមេរោគកូវីដ-១៩៕