
យោងតាមការអះអាងរបស់ក្រុមបុរាណវិទូ បានឲ្យដឹងថា ជញ្ជាំងចម្លាក់បុរាណចម្រុះពណ៌ដែលរកឃើញនៅតំបន់ភាគខាងជើងប្រទេសប៉េរូ ត្រូវបានគេមានជំនឿថា មានអាយុកាលជាង ៤ពាន់ឆ្នាំ ហើយអាចជាផ្នែកមួយនៃប្រាសាទរៀបចំពិធី ជាការផ្តល់ការយល់ដឹងថ្មីចំពោះវប្បធម៌ប្រវត្តិសាស្រ្តនៅតំបន់នោះ ។
លោក Feren Castilloគឺជាបុរាណវិទូប៉េរូ និងជាប្រធានគម្រោងស្រាវជ្រាវនៅតំបន់ឆ្នេរ La Libertad បាននិយាយថា ជញ្ជាំងនេះត្រូវបានរកឃើញដោយចៃដន្យដំបូងគេដោយក្រុមកសិករកាលពីឆ្នាំ ២០២០ អំឡុងការងារប្រមូលផលរបស់ពួកគេ ជាហេតុធ្វើឲ្យមានកំណាយ និងការងារយូរ ដើម្បីកំណត់ប្រភពដើមរបស់វា ។
លោក Castilloបន្តថា បំណែកសេសសល់របស់អគារបុរាណ ត្រូវបានបង្ហាញនៅជ្រលងភ្នំ Viru ស្ថិតនៅចម្ងាយប្រហែល ៤៨០គ.មភាគខាងជើងទីក្រុង Lima ។ ជញ្ជាំងនេះ មានកម្ពស់ប្រហែល ៣ម៉ែត្រ រាងជាត្រីកោណ និងមានពណ៌ចម្រុះក្រហមលាយលឿង ។
សូមបញ្ជាក់ថា តំបន់ភាគខាងជើងប្រទេសប៉េរូ គឺជាកន្លែងសម្បូរប្រាសាទបុរាណវិទ្យារៀបចំពិធីបុរាណ ដូចជាប្រាសាទ Caralដែលមានអាយុកាលប្រហែល ៥ពាន់ឆ្នាំ ស្ថិតនៅតំបន់ Ica ៕