អ្នកតវ៉ាប្រទេសនីហ្សេ គំរាមមូលដ្ឋានបារាំង​ប្រសិនបើ​កងទ័ពមិនចាកចេញ​ក្នុងរយៈពេលមួយសប្តាហ៍

2023/08/26 05:10:44 pm        240

អ្នកតវ៉ារាប់រយនាក់បានប្រមូលផ្តុំគ្នានៅមុខមូលដ្ឋានយោធាបារាំងក្នុងរដ្ឋធានី Niamey របស់​ប្រទេស​នីហ្សេ កាលពីថ្ងៃសុក្រ ដោយគម្រាមថានឹងសម្រុកចូលមូលដ្ឋាននេះ ប្រសិន​បើ​កង​ទ័ព​មិន​ចាក​ចេញ​ពីប្រទេសអាហ្វ្រិកខាងលិចមួយនេះ ក្នុងរយៈពេលមួយសប្តាហ៍ទេនោះ។ ការតវ៉ានេះបានកើតមានឡើងនៅថ្ងៃតែមួយនៃរបបយោធានីហ្សេ ដែលបា​ន​ដណ្តើម​អំណាច​ដោយ​រដ្ឋ​ប្រហារកាលពីថ្ងៃទី ២៦ ខែកក្កដា ដែលបានបញ្ជា​ឱ្យ​ឯក​អគ្គ​រដ្ឋទូត​បារាំង​ចាក​ចេញ​ពី​ប្រទេស​នេះ​ ក្នុងរយៈពេល ៤៨ ម៉ោង ជាសញ្ញា នៃការធ្លាក់​ចុះយ៉ាប់យ៉ឺន​បន្ថែម​ទៀត​នៅ​ក្នុង​ទំនាក់​ទំនងរវាងមេដឹកនាំរដ្ឋប្រហារ និងប្រទេសលោកខាងលិច។

ដូចជា​ការធ្វើរដ្ឋប្រហារកាលពីពេលថ្មីៗនេះនៅប្រទេសជិតខាងបួរគីណាហ្វាសូនិងប្រទេសម៉ាលី ការដណ្តើម​កាន់កាប់របស់យោធានៅប្រទេសនីហ្សេ បានកើតឡើង​ក្នុង​ពេល​មាន​ការ​កើន​ឡើង​ការ​រួម​គ្នា​ប្រឆាំងបារាំង ដោយពលរដ្ឋ​ក្នុង​តំបន់​មួយ​ចំនួន​បាន​ចោទ​ប្រកាន់​ប្រទេស​អឺរ៉ុប​មួយ​នេះ​ថា​បាន​ជ្រៀតជ្រែកក្នុងកិច្ចការរបស់ពួកគេ។

ប្រទេសនីហ្សេ មានសារៈសំខាន់ជាយុទ្ធសាស្ត្រ ខណៈ​ជា​ប្រទេស​ផលិត​អ៊ុយ​រ៉ាញ៉ូម​ធំ​បំផុត​មួយ​របស់​ពិភព​លោក និងជាមូលដ្ឋានសម្រាប់កងទ័ពបារាំង សហរដ្ឋអាមេរិក និង​កង​ទ័ព​បរទេស​ផ្សេង​ទៀត ដែលកំពុងជួយប្រយុទ្ធប្រឆាំងក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយមនៅក្នុងតំបន់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        166
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        154
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm