ពលរដ្ឋ​ខេត្តកំពង់ឆ្នាំង​១៤​នាក់​ទៀត ​ត្រូវបាន​រកឃើញ​ឆ្លង​កូ​វីដ​-១៩ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​

2021/05/26 01:10:23 am        464

​កំពង់ឆ្នាំង​៖ រដ្ឋបាលខេត្ត​កំពង់ឆ្នាំង បានប្រកាសថា បាន​បន្ត​រកឃើញ​ប្រជាពលរដ្ឋ ១៤​នាក់​ទៀត​ឆ្លង​មេរោគ​កូ​វីដ​-១៩ ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​។​

​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នៅថ្ងៃនេះ រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​បញ្ជាក់ថា ករណី​ឆ្លង​ថ្មី​ទាំងនេះ ត្រូវ បាន​រកឃើញ​លើ​កម្មការិនី​រោងចក្រ​ហឺ​រ៉ា​យ​ហ្សិ​ន​ចំនួន ៦​នាក់​ទៀត កម្មការិនី​រោងចក្រ​តឹក​ហ្វ​ក ១​នាក់ និង 0​៧​នាក់​ទៀត ​បាន​ឆ្លង​បន្ត​ពី​កម្មការិនី​រោងចក្រ​ទាំងនេះ​។​

​កម្មករ​កម្មការិនី​ជាច្រើន​នាក់ ​នៅ​រោងចក្រ​ហឺ​រ៉ា​យ​ហ្សិ​ន ដែល​ស្ថិត​ក្នុងស្រុក​កំពង់ត្រឡាច ត្រូវបាន​រកឃើញ​ឆ្លង​មេរោគ​កូ​វីដ​-១៩​ជា​បន្តបន្ទាប់ ដែល​ជំរុញ​ឱ្យ​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង ត្រូវ​បិទ​ផ្អាក​ដំណើរការ​រោងចក្រ​នេះ​ជា​បណ្ដោះអាសន្ន​។​

​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​បានបញ្ជាក់​បន្ថែមថា ពលរដ្ឋ​ឆ្លង​មេរោគ​កូ​វីដ​-១៩​ទាំង ១៤​នាក់​នេះ ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​ស្ថិតក្នុង​បរិវេណ​នៃ​វិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច និង​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​ផងដែរ​។​

​គិត​ត្រឹម​ថ្ងៃនេះ ខេត្តកំពង់ឆ្នាំង​រកឃើញ​មនុស្ស​សរុប ១៨៣​នាក់​ហើយ​បាន​ឆ្លង​មេរោគ​កូ​វីដ​-១៩ ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ក្នុងនោះ​អ្នកជំងឺ​កូ​វីដ​-១៩​ចំនួន ២​នាក់ បាន​ស្លាប់​។​

​រដ្ឋបាលខេត្ត​នេះ ឱ្យដឹងថា អ្នកជំងឺ​កូ​វីដ​-១៩​សរុប ៣១​នាក់​ហើយ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ថ្មី​ចំនួន ២​នាក់​ទៀត ខណៈ​អ្នកជំងឺ​កូ​វីដ​-១៩​ចំនួន ១៥០​នាក់​ទៀត​កំពុង​ស្ថិតក្រោម​ការព្យាបាល​បន្ត​៕​

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        29
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        98
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm