រដ្ឋមន្រ្តីថ្មីក្រសួងសង្គមកិច្ច ប្ដេជ្ញាបំពេញការងារបម្រើផលប្រយោជន៍ពលរដ្ឋ

2023/08/26 11:32:58 am        710

ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីថ្មីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សម្រាប់​នីតិកាល​ទី​៧​នេះ បានលើកឡើងជាការប្ដេជ្ញាថា នឹងធ្វើការងារអោយបានខ្ជាប់ខ្ជួនជាមួយមន្រ្តីជំនាញ ដើម្បី​បម្រើ​អត្ថ​ប្រយោជន៍​ជូន​ប្រជាពលរដ្ឋ ។

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏ដូចជាក្រសួងជាច្រើនផ្សេងទៀតដែរ សម្រាប់​នីតិកាលទី៧ នេះ គឺមានការផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំ។ រដ្ឋមន្រ្តីថ្មី គឺឯកឧត្តម ជា សុមេធី អភិបាល​ខេត្ត​ព្រៃវែង ក្នុងនីតិកាលទី៦ បានមកកាន់តួនាទីជារដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ជំនួសឯកឧត្តម វង សូត ដែល​ប្ដូរតួនាទីជា អនុប្រធានទី២ រដ្ឋសភា សម្រាប់អាណត្តិទី ៧នេះ។

ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីថ្មី នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាន​លើក​ឡើង​ក្នុង​ឱកាស​ជួប​សំណេះសំណាលជាលើកដំបូងជាមួយមន្រ្តីក្រសួងសង្គមកិច្ចថា កិច្ចការងារដែល​យើង​ធ្វើទៅ​បាន​ជោគជ័យ គឺទាល់តែដោយសារបងប្អូនយើងរួមគ្នា។ ឯកឧត្តមបន្តថា កិច្ចការសំខាន់​គឺ​សាមគ្គីភាព​ផ្ទៃក្នុង បទពិសោធន៍ការងារដែលនឹងនាំអោយពួកយើងធ្វើការងារបានជោគជ័យ។

ក្នុងដំណាក់កាលនេះ គឺពួកយើងនឹងបន្តធ្វើការងារទៅមុខទៀតជាមួយគ្នា ដើម្បី​ជួយ​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ ព្រោះរាជរដ្ឋាភិបាលថ្មី ក្នុងនីតិកាលទី ៧ នេះ បានដាក់ចេញយុទ្ធសាស្ត្រ បញ្ចកោណ ដែល​មាន​គោល​ដៅ​យុទ្ធសាស្រ្តរហូតដល់ ៥ចំណុច។ នេះជាការបញ្ជាក់ថែម របស់ឯកឧត្តម ជា សុមេធី។

ក្នុងការមកកាន់តួនាទីថ្មីនេះ ឯកឧត្តម ក៏បានកោតសសើរចំពោះកិច្ចការងារ ក៏ដូចជា​សមិទ្ធផល​ជា​ច្រើន​ដែល​ឯកឧត្តម វង សូត អតីតរដ្ឋក្រសួងសង្គមកិច្ចសម្រេចបានកន្លងមក។ ក្នុងនោះរាប់បញ្ចូលទាំង ការ​កសាង​មណ្ឌលថែទាំ និងស្ដារនីតិសម្បទាជនមានវិបល្លាសស្មារតី មជ្ឈមណ្ឌល​ព្យាបាល​អ្នក​ញៀន​គ្រឿង​ញៀន​ នៅស្រុកកណ្ដាលស្ទឹង មជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទាអ្នកគ្រឿងញៀន នៅ កែវផុស ខេត្តព្រះសីហនុ មណ្ឌលថែទាំមនុស្សចាស់ដែលកំពុងសាងសង់ មណ្ឌល​យុវ​នីតិសម្បទា​ សម្រាប់​អានីតិជន​ទំនាស់​នឹងច្បាប់ ជាដើម។ លើសពីនេះ គឺការអនុវត្តបានយ៉ាងជោគជ័យ នូវកម្មវិធី​ជំនួយ​សង្គម​នានា ដែលបានដាក់ឱ្យអនុវត្តតាំងពីការរាតត្បាត កូវីដ-១៩ មកទល់បច្ចុប្បន្ន៕ អត្ថបទ៖ គឹមហុក 



អត្ថបទដែលទាក់ទង

បុគ្គលិកសម្អាតអនាម័យ និងប្រជាការពារ ដែលបម្រើការក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត បានទទួលអំណោយពីថ្នាក់ដឹកនាំ
2026/04/23 07:05:31 pm        1
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា
2026/04/23 06:32:29 pm        1
រូបសំណាកនាគព័ន្ធថ្មី ធ្វើពីស្ពាន់សុទ្ធទម្ងន់ ៨តោ នត្រូវបានដាក់តម្កល់លើផ្លូវជាតិលេខ៧
2026/04/23 05:28:12 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យោធាអាមេរិក៖ នាវាដឹកប្រេងមួយគ្រឿងទៀតដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ ត្រូវបានរឹបអូស

2026/04/23 07:59:30 pm
​ប្រធានផ្នែកមនុស្សធម៌របស់UN៖ ស៊ីរីអាចជាដំណើររឿងជោគជ័យនៃការកសាងឡើងវិញ ក្រោមជំនួយអន្តរជាតិ
2026/04/23 07:51:18 pm
​រដ្ឋមន្ត្រីការពារជាតិចិននឹងទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី និងគៀហ្ស៊ីស៊ីស្ថាន នៅថ្ងៃទី២៣-២៨ ខែមេសា
2026/04/23 07:50:39 pm
​សេតវិមាន៖ មេដឹកនាំអាមេរិកមិនបានផ្តល់ពេលវេលាច្បាស់លាស់សម្រាប់ការបញ្ចប់បទឈប់បាញ់ជាមួយអ៊ីរ៉ង់ទេ
2026/04/23 07:40:28 pm
​UN៖ សង្គ្រាមអ៊ីរ៉ង់បានរុញច្រានមនុស្សជាង ៣០លាននាក់ ឲ្យធ្លាក់ចូលទៅក្នុងភាពក្រីក្រ
2026/04/23 07:39:32 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/23 07:30:02 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/23 12:33:23 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/23 05:34:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/20 07:12:40 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am