មនុស្សរាប់សិបនាក់បានរងរបួស ហើយមនុស្ស ៤នាក់ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ កាលពីល្ងាចថ្ងៃសុក្រ បន្ទាប់រថយន្តក្រុងមួយគ្រឿង បានជួបគ្រោះថ្នាក់នៅលើផ្លូវធំ នៅក្នុងទីក្រុង Udine ប្រទេសអ៊ីតាលី។
ប្រព័ន្ធផ្សព្វផ្សាយ ក្នុងតំបន់បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ៣០នាក់ បានរងរបួសបន្ទាប់ពីរថយន្តក្រុងដឹកអ្នកដំណើរត្រូវបានគេនិយាយថាកំពុងដឹកភ្ញៀវទេសចរជនជាតិអ៊ុយក្រែន បានបុកជាមួយរថយន្តដឹកទំនិញ កំពុងដឹកផ្លែឈើ និងបន្លែ។
