សមាជិកថ្មី នៃក្រុមប្រឹក្សាបោះឆ្នោតជាតិប្រទេសវ៉េណេហ្ស៊ុយអេឡាបានចូលកាន់តំណែង កាលពីថ្ងៃសុក្រ និងបានអនុម័តការតែងតាំង អ្នកមានភាពស្មោះត្រង់ម្នាក់តាមសំណើគឺលោក Elvis Amoroso ជាប្រធានអាជ្ញាធរបោះឆ្នោតជាន់ខ្ពស់របស់ប្រទេសនេះ។
លោក Amoroso ដែលត្រូវបានដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិក បានចំណាយពេល៥ឆ្នាំ ជាប្រធានការិយាល័យអគ្គពិនិត្យ ដែលការិយាល័យនេះពិនិត្យមើលការប្រើប្រាស់ទ្រព្យសម្បត្តិសាធារណៈ។
ការិយាល័យត្រួតពិនិត្យ បានចេញសេចក្តីសម្រេច ប្រឆាំងអ្នកនយោបាយប្រឆាំង ដោយរារាំងពួកគេមិនឲ្យឈរឈ្មោះសម្រាប់តំណែងសាធារណៈ។ ការជ្រើសរើសលោក Amoroso ធ្វើឡើងខណៈទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ខ្លួនបានត្រៀមដើម្បីបន្ធូរបន្ថយទណ្ឌកម្មលើប្រទេសវ៉េណេហ្ស៊ុយអេឡា ប៉ុន្តែលុះត្រាតែប្រធានាធិបតីលោក Nicolas Maduroមានចំណាត់ការរឹងមាំចំពោះការបោះឆ្នោតដោយសេរី៕

