រដ្ឋាភិបាលជេប៉ុន បានចាប់ផ្តើមសំឡឹងមើល វិធីដើម្បីបន្ថែមការគាំទ្រ ដល់ឧស្សាហកម្មនេសាទរបស់ប្រទេសនេះ ក្នុងពេលចាប់ផ្តើមបម្រាមការនាំចូលរបស់ប្រទេសចិន លើអាហារសមុទ្ររបស់ជប៉ុន។
អាជ្ញាធរគយរបស់ប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសថាការនាំចូលទាំងអស់នៃអាហារសមុទ្រមកពីប្រទេសជប៉ុននឹងត្រូវបានផ្អាក បន្ទាប់ពីការបញ្ចេញទឹកដែលពង្រាវ និងធ្វើប្រព្រឹត្តិកម្មរួចមកពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែលមិនដំណើរការ ចូលទៅក្នុងមហាសមុទ្រ។ ប្រទេសចិន គឺជាអ្នកនាំចូលអាហារសមុទ្រជប៉ុនធំបំផុត។ កាលពីឆ្នាំមុន ប្រទេសជប៉ុន បាននាំចេញផលិតផលសមុទ្រមានតម្លៃ៨៧,១ ពាន់លានយ៉េន ឬប្រមាណ៥៩៥ លានដុល្លារ។
រដ្ឋាភិបាលជប៉ុន និយាយថា បម្រាមនេះ ត្រូវបានគេរំពឹងថានឹងមានផលប៉ះពាល់ច្រើនលើឧស្សាកម្មនេសាទ។
ផលិតផលសមុទ្រគ្រំជប៉ុនមួយចំនួនត្រូវបានកែច្នៃនៅក្នុងប្រទេសចិន ដែលត្រូវបានគេនិយាយថាត្រូវបាននាំចេញទៅកាន់ប្រទេសទី៣ រួមមានទាំងសហរដ្ឋអាមេរិក។ រដ្ឋាភិបាលកំពុងពិចារណាពីវិធីនានា ដើម្បីរារាំងប្រទេសចិន ដោយការជួយបង្កើតទីតាំងការកែច្នៃអាហារនៅក្នុងប្រទេសជប៉ុន និងបង្កើតបណ្តាញលក់នានា។
រដ្ឋាភិបាល បានបង្កើតរួចហើយ នូវមូលនិធិ មានតម្លៃ ប្រមាណ៥៤៦លានដុល្លារ ដើម្បីដោះស្រាយការខូចខាតកេរ្តិ៍ឈ្មោះបណ្តាលមកពី ពាក្យចរចាមអារ៉ាម ទាក់ទងទៅនឹង ការបញ្ចេញទឹកសំណល់៕

