អាមេរិក៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោកអាន់ថូនី ប៊ី្លនឃិន បានធ្វើដំណើរមកដល់ប្រទេសអ៊ីស្រាអែល ដើម្បីចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចរយៈពេល ៤ថ្ងៃ របស់លោកនៅតំបន់មជ្ឈិមបូព៌ា ក្នុងគោលដៅពង្រឹងបទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប។
បទឈប់បាញ់ បានចូលជាធរមានកាលពីថ្ងៃសុក្រសប្តាហ៍មុន ដើម្បីបញ្ឈប់សង្គ្រាមរយៈពេល១១ថ្ងៃ និងបន្តមានសុពលភាពរហូតមកដល់នឹងពេលនេះ ប៉ុន្តែ វាមិនបានលើកឡើងពីបញ្ហាច្បាស់លាស់នោះទេ។
នៅក្នុងទីក្រុងហ្ស៊េរុយសាឡឹម លោកប៊ី្លនឃិន បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកបេនចាមីន ណេតាន់យ៉ាហ៊ូ ដែលកំពុងជួបបញ្ហានយោបាផ្ទាល់ខ្លួន ក្រោយការបោះឆ្នោតជាលើកទី៤ ក្នុងរយៈពេល ២ឆ្នាំ។
គួរឲ្យដឹងថា លោកប៊ី្លនឃិន គឺជាមន្ត្រីជាន់ខ្ពស់បំផុតដំបូងគេរបស់សហរដ្ឋអាមេរិក បំពេញទស្សនកិច្ចមកកាន់តំបន់មួយនេះ ចាប់តាំងពីលោកប្រធានាធិបតី ចូ បៃដិន ឡើងកាន់អំណាច។
លោកប៊ី្លនឃិន នឹងធ្វើដំណើរទៅកាន់តំបន់កាន់កាប់វ៉េសប៊ែង ផងដែរ ដើម្បីជួបជាមួយលោកប្រធានាធិបតី ម៉ាមូដ អាប់បាស់ ដែលគ្មានអំណាចនៅតំបន់ហ្គាហ្សា ហើយនិងបាត់មុខពីព្រឹត្តការណ៍កាលពីពេលថ្មីៗកន្លងមកនេះ៕ អត្ថបទ៖ សារ៉ាត់