ក្រសួងស្ថាប័នពាក់ព័ន្ធ បើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង

2023/08/26 10:10:54 pm        666

ក្រសួងស្ថាប័នពាក់ព័ន្ធ កាលពីសៀល​ថ្ងៃទី២៥ ខែសីហា នេះ បានបើកកិច្ច​ប្រជុំ​ដើម្បី​ពិនិត្យ​វឌ្ឍនភាព​​ក្នុ​ងតំបន់អភិវឌ្ឍន៍រុនតាឯក​ និងពាក់ស្នែង​ ជាពិសេសជំរុញកិច្ចការ ដែលនៅសេសសល់​ និង​យកចិត្តទុក ដាក់លើបញ្ហាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់​ ព្រម​ទាំង​ការ​គាំទ្រ​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋនៅក្នុងតំ បន់នោះ ។

កិច្ចប្រជុំពិនិត្យវឌ្ឍនភាព​ក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក​ និងពាក់ស្នែង ដឹកនាំដោយឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ និង​មាន​ការ​ចូល​រួមពី លោកជំទាវ​ ភឿង​ សកុណា​ រដ្ឋមន្រ្តីក្រសួងវប្បធម៌​ និងវិចិត្រ​ ថ្នាក់ដឹកនាំ​ក្រសួង​រៀបចំ​ដែន​ដី​ នគរូបនីយ កម្ម​ និងសំណង់​ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ក្រសួង​សាធារណ​ការ និងដឹកជញ្ជូន​ ក្រសួងបរិ ស្ថាន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងរ៉ែ និងថាមពល ក្រសួង​ឧស្សាហ​កម្ម វិទ្យាសាស្រ្ត និងនវានុវត្តន៍​ កងវិស្វកម្មតេជោ​ ហ៊ុន​ សែន​ សៀមរាប​ ព្រមទាំងមន្ទីរ​ អង្គភាព​ពាក់ព័ន្ធជុំរិញខេត្ត ។

តាមរបាយការណ៍បានឲ្យដឹងថា ការងារចលនាប្រជាពលរដ្ឋ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ មក ទល់​ពេលនេះ គឺប្រជាពលរដ្ឋ បានចាប់ឆ្នោតជ្រើសរើសដីឡូត៍ សរុប៩៨៣៦គ្រួសារ ។ ផ្ទៃដីសរុប សម្រាប់ ធ្វើប្រទានកម្មជូនប្រជាពលរដ្ឋ ដែលគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តចាកចេញពីតំបន់អង្គរ មាន​ទំហំ២៤៥៦ ហិកតា បែងចែកជា២០៩៥២ឡូត៍ ។

ចំពោះការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនៅតំបន់អភិវឌ្ឍន៍រុនតាឯក គឺបានចាក់ដីបំពេញទីតាំងជូនប្រ ជា​ពលរដ្ឋ បានស្ថាបនាផ្លូវគ្រួសក្រហម សាងសង់អនុវិទ្យាល័យ និងវិទ្យាល័យ មណ្ឌលសុខភាព ផ្សារ វត្ត មណ្ឌលរដ្ឋបាលស្រុក ដំឡើងបំពង់មេទឹកស្អាត ត​បណ្ដាញ​ចែក​ចាយ​ទឹកស្អាត​តាម​ផ្ទះ​ប្រជាពលរដ្ឋ ការងារ ដាំបង្គោល និងភ្ជាប់បណ្ដាញខ្សែភ្លើងមេ តបណ្ដាញ​ចែក​ចាយ​អគ្គិសនី​តាម​ផ្ទះ​ប្រជាពលរដ្ឋ ដំឡើងបង្គោល អង់តែនទូរស័ព្ទ។ រីឯការស្ថាបនា​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​តំបន់​អភិវឌ្ឍន៍​ពាក់ស្នែង គឺមានដូចជាការងារឈូស ឆាយ និងសម្អាតដីឡូតិ៍ ស្ថាបនាផ្លូវ​បេតុង​ក្រៅ​តំបន់​អភិវឌ្ឍន៍ប្រវែង ស្ថាបនាផ្លូវកៅស៊ូក្នុងតំបន់អភិវឌ្ឍន៍ សាងសង់មណ្ឌលសុខភាព សាលារៀន ផ្សារ មណ្ឌលរដ្ឋបាលស្រុក ការងារទឹកស្អាត អគ្គិសនី ។ល។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំ ណង់ បានណែនាំឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាអាជ្ញាធរជាតិអប្សរា គប្បី​ត្រូវ​សហការ​យ៉ាង ជិតស្និទ្ធិជាមួយអាជ្ញាធរខេត្តសៀមរាប ក្នុងការដោះស្រាយសម្របសម្រួល និងថែ​រក្សា​ការពារឱ្យបាននូវតំ បន់អភិរក្សក្នុងតំបន់រមណីយដ្ឋានអង្គរ គឺតំបន់១ តំបន់២ និងតំបន់៣ កុំឱ្យមានការរំលោភបំពានដោយ ខុសច្បាប់បន្តទៀត ដើម្បីរក្សា​ទុក​ជា​សម្បត្តិ​បេតិក​ភណ្ឌ​ដ៏​មាន​តម្លៃ​សម្រាប់ជាតិ និងពិភពលោកផងដែរ។ ម្យ៉ាងទៀត ឯកឧត្តម ក៏បានជំរុញ​ដល់​អាជ្ញាធរ​ខេត្ត​សៀមរាប ត្រូវពន្លឿនការចេញបណ្ណកម្មសិទ្ធិដីធ្លីជូន ប្រជាពលរដ្ឋ ៕ អត្ថបទ៖ ឈិត សាវី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm