ប្រភព៖ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា នឹងកាន់តំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ

2023/08/27 12:38:46 am        838

មន្ត្រីជាន់ខ្ពស់មកពីគណបក្សភឿថៃ (Pheu Thai) កាលពីថ្ងៃសុក្រ (ទី២៥ ខែសីហា) បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Reuters ថា នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃលោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) នឹងកាន់តួនាទីបន្ថែមជារដ្ឋមន្ត្រីហិរញ្ញវត្ថុ នៅក្នុង​គណៈរដ្ឋមន្ត្រី​របស់​លោក​។

មន្ត្រីទាំង ២រូប បានបដិសេធមិនបង្ហាញអត្តសញ្ញាណរបស់ខ្លួនទេ ដោយសារការពិភាក្សា មិន​ត្រូវ​បាន​បញ្ចេញ​ជាសាធារណៈ។ គណបក្សភឿថៃ មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើ​សុំការ​អត្ថាធិប្បាយ។

គួរបញ្ជាក់ដែរថា មហាសេដ្ឋីអចលនទ្រព្យលោក សេដ្ឋា វ័យ ៦១ឆ្នាំ ដែលទើបបាន​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ កាលពីប៉ុន្មានខែមុននោះ ត្រូវបានគេរំពឹងថា នឹងជ្រើស​រើស​គណៈ​រដ្ឋមន្ត្រី​ពី​គណបក្ស​សម្ព័ន្ធភាពទាំង ១១ របស់លោក នៅសប្តាហ៍ខាងមុខ បន្ទាប់ពីលោក​ទទួល​បាន​អនុម័ត​ឲ្យ​ក្លាយ​ជា​នាយករដ្ឋមន្ត្រីដោយសភា កាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះ។

ហើយប្រភពពីរដ្ឋាភិបាលដែលដឹងអំពីបញ្ហានេះ ក៏បានបញ្ជាក់ដែរថា លោក សេដ្ឋា នឹងធ្វើជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ។

លោក សេដ្ឋា កាលពីថ្ងៃសុក្រ បាននិយាយថា ការកំណត់សមាសភាពគណៈរដ្ឋមន្ត្រី នឹងត្រូវបញ្ចប់ ក្នុងរយៈពេលពី ២ ទៅ ៣ថ្ងៃ ហើយថា គណបក្សភឿថៃរបស់លោក បាន​សម្រេច​ចិត្ត​ហើយ​ថា តើអ្នកណានឹងត្រូវកាន់តំណែងអ្វី ក្នុងជួររដ្ឋាភិបាល។

សូបញ្ជាក់ថា គណបក្សភឿថៃ ដែលទទួបានការគាំទ្រលំដាប់ទី២ ក្នុងការបោះឆ្នោតខែឧសភា កំពុង​ដឹកនាំការបង្កើតរដ្ឋាភិបាលមួយ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងមុន ពីសំណាក់​គណបក្ស​ឈ្នះ​ឆ្នោត​ គឺគណបក្សបោះជំហានទៅមុខ (Move Forward) បានបរាជ័យ ដោយសារ​តែមា​ន​ការ​ជំទាស់​យ៉ាង​ខ្លាំងក្លាពីក្រុមអភិរក្ស នៅក្នុងការបោះឆ្នោតនៃសភាទាំង២៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        50
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        48
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm