អាមេរិក ៖ បុរសស្បែកស.ម្នាក់ប្រដាប់ដោយកាំភ្លើងវែងមានកម្លាំងខ្លំាង និងកាំភ្លើងខ្លី បានបាញ់សម្លាប់ជនជាតិស្បែកខ្មៅ ៣នាក់នៅហាងលក់ទំនិញ Dollar General ស្ថិតក្នុងទីក្រុង Jacksonvilleរដ្ឋ Florida សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ម្សិលមិញ មុនពេលបាញ់សម្លាប់ខ្លួនឯង គឺជាហេតុការណ៍បាញ់ប្រហារមួយដែលក្រុមពង្រឹងច្បាប់ក្នុងស្រុកនិយាយថា វាគឺជាឧក្រិដ្ឋកម្មផ្តើមចេញពីការប្រកាន់ជាតិសាសន៍ ។
លោក T.K. Waters គឺជាតម្រួតក្រុង Jacksonvilleបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ការបាញ់បោះសេរីនេះ ផ្តើមចេញពីការប្រកាន់ជាតិសាសន៍ ហើយគាត់ស្អប់ខ្ពើមជនជាតិស្បែកខ្មៅខ្លាំងណាស់ ។ លោកបន្តថា ជនរងគ្រោះទាំងអស់ ដែលជាបុរស ២នាក់ និងស្រ្តីម្នាក់ គឺជាជនជាតិស្បែកខ្មៅ ។
ជនសង្ស័យដែលលោក Watersនិយាយថាជាបុរសស្បែកស.ពាក់អាវកាក់ស្មាច់ដែក មិនត្រូវបានគេផ្តល់អត្តសញ្ញាណនោះទេ ។
លោក Watersនិយាយថា ខ្មាន់កាំភ្លើងត្រូវបានគេមានជំនឿថាប្រព្រឹត្តតែម្នាក់ឯងទេ ហើយនិងបានសរសេរនិវេទនប័ណ្ណជាច្រើនសម្រាប់ឪពុកម្តាយរបស់គាត់ សារព័ត៌មាន និងក្រុមពង្រឹងច្បាប់ លម្អិតពីសេចក្តីស្អប់ខ្ពើមរបស់គាត់មានចំពោះជនជាតិស្បែកខ្មៅ ។ លោក Watersនិយាយថា អាវុធរបស់គាត់គឺជាកាំភ្លើងខ្លី Glock(ឡុក) និងកាំភ្លើងវែង AR-15 ។
ខណៈពេលនោះដែរ ក្រុម FBIបានបើកការស៊ើបអង្កេតសិទ្ធិស៊ីវិល និងបានចាត់ទុកឧបទ្ទេវហេតុមួយនេះថាជា ឧក្រិដ្ឋកម្មដ៏គួរឲ្យស្អប់ខ្ពើមបំផុត ៕

