អុីស្រាអែល ៖ ប្រជាពលរដ្ឋអ៊ីស្រាអែលរាប់ម៉ឹននាក់ដែលជំទាស់នឹងកំណែទម្រង់ប្រព័ន្ធច្បាប់តាមផែនការរបស់រដ្ឋាភិបាល នៅតែបន្តការតវ៉ារបស់ពួកគេនៅក្នុងទីក្រុងតែល អាវីវ កាលពីថ្ងៃសៅរ៍ សម្រាប់សប្តាហ៍ទី ៣៤ជាប់ៗគ្នា ដោយពួកគេអះអាងថា កំណែទម្រង់ស្នើសុំ នឹងកាត់បន្ថយអំណាចរបស់តុលាការកំពូល ។
ផែនការរបស់រដ្ឋាភិបាលអ៊ីស្រាអែល ដែលសាបព្រួសការបែងចែកនៅក្នុងចំណោមសាធារណជន ហើយសូម្បីតែក្នុងយោធានោះ ត្រូវបានគេមើលឃើញថាជាផែនការរំលាយនយោបាយសម្រាប់សង្គមអ៊ីស្រាអែល ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកគាំទ្រច្បាប់នេះ បាននិយាយជំទាស់ថា វានឹងធ្វើឲ្យមានតុល្យភាពនៅក្នុងរដ្ឋាភិបាល ស្របពេលដែលអ្នករិះគន់និយាយថា វានឹងដកចេញការត្រួតពិនិត្យ និងតុល្យភាពលើអំណាចរដ្ឋាភិបាល ។
គួរឲ្យដឹងថា តុលាការកំពូលអ៊ីស្រាអែល បានចាប់ផ្តើមសវនាការកាលពីថ្ងៃព្រហស្បតិ៍ ដែលជាសវនាការដំបូងក្នុងចំណោមសវនាការជាច្រើនទៀតលើបណ្តឹងឧទ្ធរណ៍ ពាក់ព័ន្ធនឹងកំណែទម្រង់ច្បាប់បង្កើតឡើងដោយលោកនាយករដ្ឋមន្រ្តី Benjamin Netanyahu និងរដ្ឋាភិបាលចម្រុះរបស់លោក ដែលធ្វើឲ្យមានវិបត្តិក្នុងស្រុកពុំធ្លាប់ដែលមានពីមុនមកនៅអ៊ីស្រាអែល ៕

