ហៃទី ៖ ដោយរត់ភៀសខ្លួនចេញពីអំពើហិង្សារបស់ក្រុមឧក្រិដ្ឋជន ប្រជាពលរដ្ឋរស់នៅសង្កាត់ដាំដំណាំកញ្ឆា Carrefourស្ថិតក្នុងទីក្រុង Port-Au-Prince (ព័រអូប្រាំង)ប្រទេសហៃទី បានបោះបង់ផ្ទះសម្បែងរបស់ពួកគេ ហើយនិងបង្កើតជំរំនៅក្នុងកីឡដ្ឋានក្នុងស្រុក ។
បើទោះបីជាគ្មានសំពត់តង់គ្រប់គ្រាន់ ឬចំណីអាហារសម្រាប់អ្នករាល់គ្នាក៏ដោយ ជនរងគ្រោះជម្លៀសខ្លួនទាំងនេះ និយាយថា ការវិលត្រឡប់ទៅកាន់ផ្ទះរបស់ពួកគេវិញ មិនមែនជាជម្រើសនោះទេ ។
គួរឲ្យដឹងថា អំពើហិង្សាក្រុមឧក្រិដ្ឋជន បានកើនឡើងនៅក្នុងប្រទេសហៃទី ដោយក្រុមអន្ធពាលដ៏មានអំណាច គ្រប់គ្រងតំបន់មួយភាគធំនៅក្នុងប្រទេស ធ្វើឲ្យជួបកង្វះខាតស្បៀងអាហារធ្ងន់ធ្ងរ ការកាប់សម្លាប់គ្នា ការចាប់ជម្រិត និងអំពើហិង្សាផ្លូវភេទទ្រង់ទ្រាយធំ ។
ចាប់តាំងពីដើមឆ្នាំនេះ អង្គការសហប្រជាជាតិ(UN) បានប៉ាន់ប្រមាណថា មនុស្សយ៉ាងហោច ២.៤៣៩នាក់ ត្រូវបានសម្លាប់ ហើយមនុស្ស ប្រហែល ២០ម៉ឺននាក់ ត្រូវបានជម្លៀសខ្លួនក្នុងស្រុក ស្របពេលដែលកើតមានសង្រ្គាមតាមវាលស្មៅញឹកញាប់ ហើយការប្រយុទ្ធគ្នា បានរីករាលដាល់ដលដីកសិកម្មនៅភាគខាងជើងរដ្ឋធានី Port-Au-Prince ៕

