អាមេរិក ៖ កាលពីថ្ងៃសៅរ៍ (២៦ សីហា) ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក បានចេញបញ្ជាយ៉ាងខ្លីមួយសម្រាប់ការជម្លៀសនៅកោះម៉ូអ៊ី ភាគខាលិច ដោយសារតែចំហេះព្រៃ ប៉ុន្តែបញ្ជានោះត្រូវបានដកចេញវិញបន្ទាប់ពីក្រុមអ្នកពន្លត់អគ្គិភ័យបានគ្រប់គ្រងចំហេះនៅតំបន់នោះ។
កោះម៉ូអ៊ី ត្រូវបានបំផ្លិចបំផ្លាញកាលពីដើមខែនេះ បន្ទាប់ពីចំហេះព្រៃដ៏មហន្តរាយបំផុតរបស់សហរដ្ឋអាមេរិក ក្នុងរយៈពេលជាងមួយសតវត្សនេះ បានលេបត្របាក់ទីក្រុងរមណីយដ្ឋានឡាហេណា រដ្ឋហាវ៉ៃ ព្រមទាំងបណ្តាលឲ្យមនុស្ស១១៥នាក់បានស្លាប់ និងមនុស្សរាប់រយនាក់ទៀតបន្តបាត់ខ្លួននោះឡើយ។
ក្រុមស្វែងរកនៅតែរុះរើតាមទីតាំងដែលបានបំផ្លាញដោយចំហេះរបស់ទីក្រុងឡាហេណានេះ ទោះបីជាក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃសុក្រ (២៥ សីហា) ថា ដំណើរការស្វែងរកជិតបញ្ចប់ហើយក៏ដោយ៕

