ប្រទេសជប៉ុនរាយការណ៍ពីរលកនៃការបៀតបៀនតាមទូរស័ព្ទពីជនជាតិចិន បន្ទាប់ពីការបញ្ចេញទឹកហ្វ៊ូគូស៊ីម៉ា

2023/08/27 10:24:18 pm        100

ជប៉ុន ៖ ទីក្រុងតូក្យូបានជំរុញទីក្រុងប៉េកាំងឱ្យ «ធានាសុវត្ថិភាពប្រជាជនជប៉ុននៅក្នុងប្រទេសចិន» បន្ទាប់ពីរលកនៃការយាយីតាមទូរស័ព្ទ ដែលផ្តោតលើអាជីវកម្មនៅក្នុងប្រទេសជប៉ុន បង្កឡើងដោយការបង្ហូរសំណល់ទឹកដ៏ចម្រូងចម្រាសពីរោងចក្រហ្វ៊ូគូស៊ីម៉ា។

ខណៈពេលដែលប្រទេសជប៉ុនអះអាងថា ការបញ្ចេញទឹកដែលត្រូវបានធ្វើប្រព្រឹត្តកម្មរួចគឺមានសុវត្ថិភាព ដែលគាំទ្រដោយអង្គភាពឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិនោះ ប្រទេសចិនបានជំទាស់យ៉ាងម៉ឺងម៉ាត់ និងហាមឃាត់ការនាំចូលអាហារសមុទ្ររបស់ជប៉ុនទាំងអស់ដោយនិយាយថា ការបញ្ចេញសំណល់ទឹកនោះបំពុលមហាសមុទ្រ។

បណ្ដាអាជីវកម្ម និងក្រុមជនជាតិជប៉ុន ចាប់ពីសាលប្រគុំតន្ត្រីក្នុងទីក្រុងតូក្យូ រហូតដល់អាងចិញ្ចឹមត្រីមួយនៅភាគខាងជើងទីក្រុង Iwate បានរាយការណ៍ថា ពួកគេបានចាប់ផ្តើមទទួលការហៅទូរស័ព្ទជាច្រើនពីអ្នកនិយាយភាសាចិន ដែលបណ្ដាលឲ្យពួកគេមានការលំបាកក្នុងការរស់នៅ និងធ្វើអាជីវកម្ម។

ក្រសួងការបរទេសជប៉ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃសៅរ៍ថា លោក Hiroyuki Namazu អ្នកការទូតជាន់ខ្ពស់ជប៉ុនទទួលបន្ទុកកិច្ចការអាស៊ី និងទ្វីបអូសេអានី បានសម្តែងការសោកស្តាយចំពោះបញ្ហាទាំងនេះ ហើយបានប្រាប់មន្ត្រីជាន់ខ្ពស់នៅស្ថានទូតចិនក្នុងទីក្រុងតូក្យូ ឱ្យអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់នៅក្នុងប្រទេសចិន។ លោក Namazu បានប្រាប់មន្ត្រីស្ថានទូតចិនថា បញ្ហាស្រដៀងគ្នានេះក៏បានកើតឡើងនៅក្នុងប្រទេសចិនប្រឆាំងនឹងមូលដ្ឋានរបស់ជប៉ុនផងដែរ នេះបើយោងតាមសេចក្តីថ្លែងការណ៍៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm