កងកម្លាំងយោធាប៉ារ៉ាស៊ូដង់ គាំទ្របទឈប់បាញ់ និងការពិភាក្សាអំពីអនាគតរបស់ប្រទេសនេះ

2023/08/28 05:40:15 pm        98

ស៊ូដង់៖ កងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ារបស់ស៊ូដង់ (RSF) បាននិយាយថា ខ្លួនបើកចំហចំពោះបទឈប់បាញ់រយៈពេលវែងជាមួយកងទ័ពស៊ូដង់ ហើយបង្ហាញពីចក្ខុវិស័យរបស់ខ្លួនសម្រាប់ «ការកើតឡើងវិញនៃស៊ូដង់» ដែលជាគំនិតផ្តួចផ្តើមមួយអាចស្តារកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើការចរចាដោយផ្ទាល់រវាងភាគីជម្លោះទាំងពីរ។ 

សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងនៅពេលដែលការប្រយុទ្ធគ្នារវាងកងកម្លាំង RSF និងកងទ័ពស៊ូដង់ បានឈានចូលដល់សប្តាហ៍ទី២០ របស់ខ្លួនដោយគ្មានភាគីណាមួយអះអាងពីជ័យជម្នះ ខណៈដែលមនុស្សរាប់លាននាក់ត្រូវបានបង្ខំឲ្យចាកចេញពីលំនៅឋានរបស់ពួកគេនៅក្នុងរដ្ឋធានី និងទីក្រុងផ្សេងៗទៀត។

អង្គការសហប្រជាជាតិបានព្រមានអំពី «មហន្តរាយមនុស្សធម៌នៃសមាមាត្រវីរភាព» ជាមួយនឹងកំណើនភាពអត់ឃ្លាន ការដួលរលំសេវាថែទាំសុខភាព និងហេដ្ឋារចនាសម្ព័ន្ធដែលបានខូចខាតផងដែរ។ កងកម្លាំង RSF និងកងជីវពលសម្ព័ន្ធមិត្ត ក៏ត្រូវបានគេចោទប្រកាន់ពីការបោសសម្អាតជនជាតិភាគតិចនៅទីក្រុង Darfur ភាគខាងលិចផងដែរ។ 

ភាគីជម្លោះទាំងពីរ បានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការចាប់ផ្តើមសង្រ្គាមនៅថ្ងៃទី១៥ ខែមេសា បន្ទាប់ពីភាពតានតឹងជាច្រើនសប្តាហ៍ជុំវិញការរួមបញ្ចូលកងទ័ពរបស់ពួកគេទៅជាកម្លាំងតែមួយ ដែលជាផ្នែកមួយនៃការផ្លាស់ប្តូរទៅកាន់លទ្ធិប្រជាធិបតេយ្យ។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃអាទិត្យមានឲ្យដឹងថា មេដឹកនាំកងកម្លាំង RSF លោកឧត្តមសេនីយ៍ Mohamed Hamdan Dagalo ហាក់ដូចជាមានឆន្ទៈក្នុងការចរចាជាមួយកងទ័ព ជុំវិញស្ងានភាពនៃរដ្ឋស៊ូដង់នាពេលអនាគត ដោយហួសពីសេចក្ដីលម្អិតនៃបទឈប់បាញ់អចិន្ត្រៃយ៍ក្នុងប្រទេសនេះផងដែរ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm