រុស្ស៊ី៖ប្រទេសរុស្ស៊ី បានដាក់ពង្រាយទាហានឆ័ត្រយោងពិសេសទៅកាន់ខ្សែត្រៀមជួរមុខហ្សាប៉ូរីហ្សា (Zaporizhzhia) ក្នុងកិច្ចខិតខំប្រឹងប្រែងជាក់ស្តែងមួយ ដើម្បីទប់ស្កាត់ការវាយទម្លុះចូល ខណៈពេលដែលការវាយបករបស់អ៊ុយក្រែន កំពុងបង្កើនល្បឿន។
សមាសភាពនៃកងពលការពារអាកាសលេខ៧៦ ដែលជួនកាលត្រូវបានពិពណ៌នាថា ជាអង្គភាពប្រយុទ្ធដ៏ល្អបំផុតតែមួយគត់របស់រុស្ស៊ី ត្រូវបានគេប្រទះឃើញនៅជិតភូមិរ៉ូបូទីណេ(Robotyne) កាលពីដើមសប្តាហ៍នេះ។
វិទ្យាស្ថានស្រាវជា្រវសម្រាប់ការសិក្សាសង្រ្គាមនៅទីក្រុងវ៉ាស៊ីនតោនដែលបាននិងកំពុងតាមដានសមរភូមិប្រយុទ្ធនេះ បាននិយាយថា៖«ការដាក់ពង្រាយឡើងវិញនៃសមាភាពកងពលការពារតំបន់ភ្នំVDVលេខ៧ ពីតំបន់ឃើសុន( Kherson) ទៅខ្សែត្រៀមជួរមុខនៅតំបន់ហ្សាប៉ូរីហ្សា និងសមាសភាពនៃកងពលVDVលេខ៧៦ពីតំបន់ក្រីមីនណា ( Kreminna) ដល់តំបន់រ៉ូបូទីណេ បានបញ្ជាក់ថា កងកម្លាំងរុស្ស៊ីអាចនឹងប្រើប្រាស់អង្គភាពពិសេសដែលពាក់ព័ន្ធ ដើម្បីពង្រឹងផ្នែកសំខាន់ៗនៃខ្សែត្រៀមជួរមុខ»៕

