អាមេរិក៖ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោកស្រី Gina Raimondoបានជួបជាមួយសមភាគីចិនលោក Wang Wentao (វ៉ាង វិនថាវ)នៅទីក្រុងប៉េកាំងនាថ្ងៃចន្ទនេះ ស្របពេលដែលប្រទេសទាំង ២បើកកិច្ចប្រជុំស្វែងរកការពង្រឹងទំនាក់ទំនងធុរកិច្ច ។
លោកស្រី Raimondoដែលនឹងចូលរួមជំនួបរយៈពេល ៣ថ្ងៃជាមួយក្រុមមេដឹកនាំចិន និងក្រុមមេដឹកនាំធុរកិច្ចនោះ និយាយនៅក្នុងជំនួបនោះថា វាសំខាន់ខ្លាំងណាស់កាលដែលប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំង ២របស់ពិភពលោក មាននូវទំនាក់ទំនងសេដ្ឋកិច្ចប្រកបដោយស្ថិរភាព ។
ដោយឡែក លោក Wangនិយាយថា ចិនត្រៀមខ្លួនរួចរាល់ក្នុងការធ្វើការជាមួយគ្នា ដើម្បីពង្រឹងបរិស្ថានគោលនយោបាយអំណោលផលជាងមុន សម្រាប់វិស័យធុរកិច្ចចិន និងអាមេរិក ។
សូមបញ្ជាក់ថា ទំនាក់ទំងរបស់ប្រទេសទាំង ២ស្ថិតក្នុងស្ថានភាពតានតឹង ពេលដែលទីក្រុងវ៉ាស៊ីងតោន ធ្វើការជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីរារាំងចិនមិនឲ្យចូលដល់ឧបករណ៍ពាក់កណ្តាលចម្លង ស្របពេលដែលទីក្រុងប៉េកាំង រឹតត្បិតការដឹកជញ្ជូនពីក្រុមហ៊ុនបន្ទះឈីបលេចធ្លោ Micron Technology ហើយនិងវាយឆ្មក់ និងពិន័យក្រុមហ៊ុនអាមេរិក Mintz Groupនូវទឹកប្រាក់ ១,៥លានដុល្លារ សម្រាប់ការធ្វើការងារស្ថិតិពុំមានការអនុញ្ញាត ។
ទីក្រុងប៉េកាំង បានផ្តាច់ទំនាក់ទំនងជជែកពិភាក្សាជាមួយទីក្រុងវ៉ាស៊ីងតោន លើបញ្ហាយោធា បរិយាកាស និងបញ្ហាជាច្រើនទៀតកាលពីខែសីហា ឆ្នាំ ២០២២ ដើម្បីសងសឹកនឹងដំណើរទស្សនកិច្ចរបស់អតីតប្រធានសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ ដែលចិនប្រកាសសិទ្ធិជាដែនដីរបស់ខ្លួន ៕



