អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ ដែលបានចែករំលែកនៅលើបណ្តាញតេឡេក្រាមរបស់លោក កាលពីថ្ងៃអាទិត្យថា រូបលោក នឹងស្នើសុំសភានៅសប្តាហ៍ខាងមុខនេះ ឲ្យបង្កើនទណ្ឌកម្ម សម្រាប់អ្នកទាំងឡាយណាដែលត្រូវបានរកឃើញកំហុសពីអំពើពុករលួយ អំឡុងពេលសង្គ្រាមនេះ។ លោក និយាយថា«ខ្ញុំបានកំណត់នូវភារកិច្ចមួយ សម្រាប់និតិបញ្ញតិ និងសមាជិកសភាអ៊ុយក្រែនដែលនឹងត្រូវផ្តល់ឲ្យនូវសំណើរបស់ខ្ញុំដើម្បីចាត់ទុកអំពើពុករលួយជាអំពើក្បត់ជាតិខ្ពស់ ក្នុងពេលសង្គ្រាម»។
លោក និយាយថា «ខ្ញុំគិតថា សភានឹងទទួលសំណើនេះហើយបន្ទាប់មកការជួបប្រជុំគ្នា នឹងធ្វើឡើងនៅក្នុងតុលាការរបស់សភា។លោក Zelenskyy ជាអ្នកដែលបាននិយាយថាការបញ្ចប់អំពើពុករលួយ គឺជាគន្លឹះដើម្បីធ្វើឲ្យរុស្ស៊ីបរាជ័យ ហើយសង្ឃឹមថា តាមរយៈការប្រយុទ្ធប្រឆាំងអំពើពុករលួយ លោកនឹងធ្វើឲ្យវាកាន់តែងាយស្រួលសម្រាប់ដៃគូនានាដើម្បីជួយគាំទ្រកិច្ចប្រឹងប្រែងស្តារឡើងវិញ ដែលនឹងចំណាយប្រាក់រាប់ពាន់លានដុល្លារ។ ភាពរង្គោះរង្គើរបស់រដ្ឋាភិបាលជាបន្តបន្ទាប់ជុំវិញអំពើពុករលួយ រួមមានទាំងការដកចេញមេបញ្ជាការជ្រើសរើសយោធាប្រចាំតំបន់ទាំងអស់នៅខែនេះរបស់លោក Zelenskyy បន្ទាប់ពីការធ្វើសវនកម្មនៅទូទាំងប្រទេស។ ប្រទេសអ៊ុយក្រែនមានចំណាត់ថ្នាក់ទី១១៦ ក្នុងចំណោមប្រទេសចំនួន១៨០ប្រទេស ស្ថិតនៅលើសន្ទស្សន៍វាយតម្លៃអំពើពុករលួយចុងក្រោយរបស់អង្គការតម្លាភាពក្រុមយុទ្ធនាការអន្តរជាតិ។
ឧបនាយករដ្ឋមន្ត្រីលោកស្រី Iryna Vereshchuk បាននិយាយនៅលើកម្មវិធីតេឡេក្រាមកាលពីថ្ងៃអាទិត្យថាយើងកំពុងខិតទៅជិតយ៉ាងឆាប់រហ័ស នៅចំណុចដែលវានឹងជាយើងឬពួកគេ។ កត្តាខាងក្នុងនិងខាងក្រៅ មានមាន័យថា ការធ្វើឲ្យរស់រានរដ្ឋ កំពុងចាប់ផ្តើមពឹងផ្អែកលើសមត្ថភាពរបស់អ៊ុយក្រែនដើម្បីបំផ្លាញយ៉ាងពិតបា្រកដអំពើពុករលួយ ជាក្រុមសង្គម។
លោក Zelenskyy និយាយថា អ្នកទាំងឡាយណាដែលត្រូវបានរកឃើញកំហុសត្រូវតែប្រឈមមុខចំពោះតុលាការ។ ប្រសិនបើមានភស្តុតាង អ្នកនោះត្រូវតែជាប់ពន្ធនាគារ៕

