ក្រសួងប្រៃសណីយ៍ និង GIZ សហការបង្កើតមជ្ឈមណ្ឌលបរិវត្តន៍កម្មឌីជីថល ដើម្បីបម្រើដល់ការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា

2023/08/28 12:46:43 pm        191

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសហការបង្កើតមជ្ឈមណ្ឌលបរិវត្តន៍កម្មឌីជីថល ដែលនឹងចូលរួមជួយគាំទ្រដល់សកម្មភាពនៃការធ្វើបរិវត្តកម្មឌីជីថល នៅតាមក្រសួងស្ថាប័ន សាកលវិទ្យាល័យ សហគ្រាស និងការលើកកម្ពស់ការចូលរួមរបស់ស្រ្តីក្នុងផ្នែកបច្ចេកវិទ្យា។ គម្រោងនេះ ត្រូវបានជួយឧបត្ថម្ភគាំទ្រពីអង្គការ GIZ នៃប្រទេសអាល្លឺម៉ង់ ក្នុងទំហំទឹកប្រាក់​ប្រមាណ ១.៤លានអឺរ៉ូ ក្នុងរយៈពេល២ឆ្នាំដំបូង ហើយក៏មានការគ្រោងកៀគរថវិកាពីប្រភពផ្សេងៗ​ទៀតក្នុងការរួមចំណែកអនុវត្តន៍គម្រោងសកម្មភាពនានា។

ក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង (MOU) អនុវត្តគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេស​មជ្ឈមណ្ឌលបរិវត្តកម្មឌីជីថលកម្ពុជា ​នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣​ ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការ​ក្រសួងប្រៃសណីយ៍ ​និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃបណ្ឌិតសភាបច្ចេកវិទ្យា​ឌីជីថលកម្ពុជា មានប្រសាសន៍ថា​ មជ្ឈមណ្ឌលនេះ នឹងចូលរួមជួយទាំង​ការអភិវឌ្ឍធនធានមនុស្ស បច្ចេកវិទ្យាផ្សេងៗពាក់ព័ន្ធនឹងឌីជីថល ដែលមានទាំងផ្នែករឹង (Hardware) និងផ្នែកទន់ (Software) ។

ឯកឧត្តមបានបន្តថា សម្រាប់ការជួយបង្កើតមជ្ឈមណ្ឌលបរិវត្តកម្មឌីជីថលនេះ គឺភាគី GIZ នឹងមាន​ទាំងធនធាន​មនុស្សមកជួយ និងគាំទ្រផ្នែកបច្ចេកវិទ្យា ហើយរៀបចំឲ្យមានបណ្ដាញទំនាក់ទំនង​ក្នុងការគាំទ្រការធ្វើបរិវត្តន៍កម្មឌីជីថលរវាងអ្នកជំនាញកម្ពុជា ​និងអ្នកជំនាញអាល្លឺម៉ង់។ សកម្មភាពនានាដែលអនុវត្តក្នុងមជ្ឈមណ្ឌលនេះ ​ក៏នឹងចូលរួមចំណែក ក្នុងការអនុវត្តយុទ្ធសាស្ត្រ​បញ្ចកោណរបស់រាជរដ្ឋាភិបាល នៃអាណត្តិទី៧នេះ ។

លោក Gunter Riethmacher ប្រធានអង្គការ GIZ ប្រចាំនៅកម្ពុជា លើកឡើងថា ឌីជីថលភាវូបនីយកម្ម ជាផ្នែកដ៏សំខាន់មួយ ដែលអាល្លឺម៉ងព្យាយាមគាំទ្រដល់រដ្ឋាភិបាលនៅជុំវិញពិភពលោក ដើម្បី​ធ្វើឱ្យប្រសើរឡើងយុទ្ធសាស្ត្រឌីជីថល​ ខណៈនៅកម្ពុជា​ គឺបានជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនក្នុងវិស័យផ្សេងៗ ​ដែលមានទាំងវិស័យឌីជីថលភាវូបនីយកម្មនេះដែរ ដើម្បីតភ្ជាប់​ទៅផ្នែក​ផ្សេងៗទៀត ។

លោកបានបន្តថា ការជួយបង្កើតមជ្ឈមណ្ឌល DTC គឺជាកម្មវិធីថ្មីនៅកម្ពុជា របស់រដ្ឋាភិបាល​អាល្លឺម៉ង់ ដោយវាជាកម្មវិធីសកល និងផ្តល់ហិរញ្ញប្បទានដល់ក្រសួង ដូច្នេះអត្ថប្រយោជន៍​នៃកម្មវិធីសកលនេះ គឺបទពិសោធន៍ពីប្រទេសផ្សេងៗ ត្រូវបានផ្តល់ដល់ការអនុវត្តសកម្មភាព​នៅទីនេះ ​និងបទពិសោធនៅកម្ពុជា ក៏នឹងត្រូវបានចែករំលែកទៅកាន់ប្រទេសផ្សេងៗដែរ ។

ក្នុងឱកាសនោះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ​និងទូរគមនាគមន៍ បាន​សម្ដែងនូវការគាំទ្រ ចំពោះគម្រោងនេះ ​ហើយបានថ្លែងអំណរគុណដល់អង្គការ GIZ ដែលបានគាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ​លើការងារអភិវឌ្ឍន៍វិស័យឌីជីថល ៕ អត្ថបទ បាន សុខរិទ្ធិ


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/21 09:39:00 pm        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 04:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am