ឥណ្ឌូនេស៊ី៖ ប្រទេសឥណ្ឌូនេស៊ី បានដាក់ឲ្យប្រើប្រាស់ផ្លូវរថភ្លើងល្បឿនលឿន បន្ទាប់ពីការពន្យាពេលជាបន្តបន្ទាប់ និងបញ្ហាសន្តិសុខ ដែលបានរំខានដល់គម្រោងផ្តល់មូលនិធិដោយចិនមួយនេះ ។
ដំបូងឡើយ គម្រោងមួយនេះដែលជាផ្នែកមួយនៃបណ្តើមគំនិតផ្លូវមួយក្រវាត់មួយរបស់ចិន គ្រោងនឹងបញ្ចប់នៅឆ្នាំ ២០១៩ ប៉ុន្តែត្រូវបានគេកំណត់ពេលឡើងវិញ ដោយសារបញ្ហាមួយចំនួន រួមទាំងការចំណាយលើសគម្រោង ១,២ពាន់លានដុល្លារ និងការពន្យាពេលប្រតិបត្តិការពាណិជ្ជកម្មរបស់វា ។
ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo និយាយថា នៅថ្ងៃនេះ ផ្លូវរថភ្លើងល្បឿនលឿន LRTរួចរាល់សម្រាប់ប្រតិបត្តិការចេញពីទីក្រុង Harjamukti, Cibubur និងទីក្រុង Bekasi ទៅកាន់ទីក្រុងហ្សាកាតា សម្រាប់ចម្ងាយ ៤១,២គ.ម និងចំណាយថវិកាអស់ ៣២,៦សែនកោដិរូពីយ៉ាឥណ្ឌូនេស៊ី ។
លោកបន្តថា ពួកយើងតែងតែត្រូវបានគេបញ្ចូលជាទីក្រុងកកស្ទះចរាចរណ៍ខ្លាំងបំផុតកំពូលទាំង ១០នៅលើពិភពលោក ។ ជារៀងរាល់ថ្ងៃ រថយន្ត ៩៩៦.០០០គ្រឿង បានបើកចូលទីក្រុងហ្សាកាតា ។ ហេតុដូច្នេះហើយ មាននូវការកកស្ទះចរាចរណ៍ ហើយការបំពុលតែងតែកើតមាននៅទីនេះ នៅក្នុងទីក្រុងហ្សាកាតា ។
គួររំឭកថា ប្រធានាធិបតីចិនលោក Xi Jinpingនិយាយប្រាប់ លោក Widodo អំឡុងដំណើរទស្សនកិច្ចរបស់មេដឹកនាំឥណ្ឌូនេស៊ីម្នាក់នេះ ទៅកាន់ចិនកាលពីខែមុនថា ប្រទេសទាំង ២ត្រូវតែធានាថា គម្រោងត្រូវតែប្រកាន់ភ្ជាប់កម្រិតស្តង់ដាខ្ពស់ ពេលដែលវាជិតបញ្ចប់ ៕

