ជប៉ុន៖ យោងតាមប្រតិបត្តិករក្រុមហ៊ុនឧស្សាហកម្មធុនធ្ងន់ Mitsubishi បានឲ្យដឹងថាទីភ្នាក់ងារអវកាស ជប៉ុន បានផ្អាកការបាញ់បង្ហោះយានចម្លង H-IIA តាមផែនការនៅថ្ងៃចន្ទនេះ ដែលមានផ្ទុកយានស្រាវជ្រាវទៅកាន់ឋានព្រះចន្តចូលទៅកាន់អវាកាស។
អង្គភាពសេវាបាញ់យានចម្លងរបស់ក្រុមហ៊ុនឧស្សាហកម្មធុនធ្ងន់ Mitsubishi បាននិយាយនៅក្នុងការបង្ហោះលើគេហទំព័របណ្តាញផ្សព្វផ្សាយសង្គម X ដែលគេស្គាល់ជាផ្លូវការថា Twitter រយៈពេល២៤ម៉ោងមិនពេលវេលាបាញ់បង្ហោះតាមផែនការថា ការបាញ់បង្ហោះត្រូវបានលុបចោល ដោយសារតែស្ថានភាពខ្យល់មិនអំណោយផល នៅក្នុងបរិយាកាសខ្ពស់ ។
យានចម្លង H-IIA No. 47 ត្រូវបានបាញ់បង្ហោះពីមជ្ឈមណ្ឌលអវកាស Tanegashima របស់ទីភ្នាក់ងាររុករកក្នុងអវកាសជប៉ុន នៅប្រទេសជប៉ុនភាគខាងត្បូង នៅម៉ោង៩:២៦នាទីព្រឹកថ្ងៃចន្ទនេះ។
ទីភ្នាក់ងាររុករកក្នុងអវកាសជប៉ុន (JAXA) និយាយអំឡុងពេលផ្សាយផ្ទាល់តាមបណ្តាញ Youtube ថា ក្រុមហ៊ុនឧស្សាហកម្មធុនធ្ងន់ Mitsubishi នឹងផ្តល់ព័ត៌មានលម្អិតបន្ថែមទៀត។
យានចម្លងនេះ នឹងផ្ទុកយានស្រាវជ្រាវឡើងឋានព្រះចន្ទដ៏ឆ្លាតវៃរបស់ទីភ្នាក់ងាររុករកក្នុងអវកាសជប៉ុន (JAXA) សម្រាប់ការស៊ើបអង្កេតនៅឋានព្រះចន្ទ ដែលជាយានអវកាសជប៉ុនដំបូង ដែលនឹងចុះចតនៅឋានព្រះចន្ទ។
ទីភ្នាក់ងាររុករកក្នុងអវកាសជប៉ុន (JAXA)មានផែនការចាប់ផ្តើម ការចុះចតនៅឋានព្រះចន្ទរបស់យានស្រាវជ្រាវឋានព្រះចន្ទដ៏ឆ្លាតវៃរបស់ទីភ្នាក់ងាររុករកក្នុងអវកាសជប៉ុន (JAXA) សម្រាប់ការស៊ើបអង្កេតនៅឋានព្រះចន្ទ នៅខែមករាដល់ខែកុម្ភះឆ្នាំ២០២៤ បន្ទាប់ពីការបាញ់បង្ហោះនៅថ្ងៃចន្ទនេះ ក្នុងគោលបំណងដើម្បីអនុញ្ញាតភាពជោគជ័យ នៃបេសកកម្មរុករកនៅឋានព្រះចន្ទរបស់យាន Chandrayaan-3 របស់ប្រទេសឥណ្ឌា នៅខែនេះ៕

