ស៊ីរីរិះគន់ការចោទប្រកាន់របស់បារាំង និងអាមេរិក ពីបទប្រើប្រាស់អាវុធគីមី

2023/08/28 07:52:23 pm        147

ស៊ីរី៖ កាលពីថ្ងៃសៅរ៍ ប្រទេសស៊ីរី បានបដិសេធការចោទប្រកាន់របស់សហរដ្ឋអាមេរិក និងបារាំងដែលថាប្រទេសនេះ ប្រើប្រាស់អាវុធគីមីនៅជិតទីក្រុង Damascus ក្នុងឆ្នាំ២០១៣។ ក្រសួងការបរទេសស៊ីរី បានថ្កោលទោសយ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍ថ្មីៗរបស់ក្រសួងការបរទេសបារាំង និងអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក អំពីការជាប់ពាក់ព័ន្ធរបស់កងកម្លាំងរដ្ឋាភិបាលស៊ីរីក្នុងការវាយប្រហារគីមីនៅលើទឹកដីស៊ីរី ដោយហៅការចោទប្រកាន់ទាំងនោះថា «ជារឿងមិនពិត និងជាឧប្បត្តិហេតុប្រឌិតឡើង»។

ក្រសួងបាននិយាយថា ការប្រកាសទាំងនោះមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយនឹងប្រវត្តិនៃព័ត៌មានមិនពិត និងការបោកប្រាស់ ហើយគ្រាន់តែជាការប៉ុនប៉ងបង្វែរការយកចិត្តទុកដាក់ពីពិរុទ្ធជនពិតប្រាកដប៉ុណ្ណោះ។ 

ក្រសួងបានថ្កោលទោសសហរដ្ឋអាមេរិក និងបារាំង «ថាបានឃុបឃិតគ្នា» ជាមួយអង្គការភេរវករ និងបានដាក់ទណ្ឌកម្មឯកតោភាគីប្រឆាំងនឹងស៊ីរី ដោយធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនស៊ីរីធ្លាក់ក្នុងបញ្ហា ព្រមទាំងរំលោភលើច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិផងដែរ។

ក្រសួងនោះបានលើកឡើងពីឧប្បត្តិហេតុឆ្នាំ២០១៣ នៅក្នុងតំបន់ Ghouta ភាគខាងកើតនៃទីក្រុង Damascus ហើយបានចោទប្រកាន់ប្រទេសបារាំង និងសហរដ្ឋអាមេរិកថា បានព្យាយាមបិទបាំងតួនាទីរបស់ពួកគេនៅក្នុងបញ្ហានេះ។ 

ក្រសួងការបរទេសនេះបានបន្ថែមថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច បានឈានទៅដល់ការផ្គត់ផ្គង់សម្ភារៈ និងអាវុធគីមី ដែលត្រូវបានគេរាយការណ៍ថា បានប្រើប្រាស់ក្នុងឧប្បត្តិហេតុផ្សេងៗនៅទូទាំងទឹកដីស៊ីរី ផងដែរ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm