សឹង្ហបុរី៖ បេក្ខភាពប្រធានាធិបតីក្នុងការបោះឆ្នោតរបស់សឹង្ហបុរី លោក Tharman Shanmugaratnam បានជំរុញឱ្យបេក្ខជនដទៃទៀត ជៀសវាងការយកការបោះឆ្នោតប្រធានាធិបតី ទៅធ្វើនយោបាយ បន្ទាប់ពីបេក្ខភាពប្រធានាធិបតីលោក Tan Kin Lian ត្រូវបានគាំទ្រដោយប្រធានគណបក្សសឹង្ហបុរី ជឿនលឿន(PSP) គឺលោកបណ្ឌិត Tan Cheng Bock ។
អ្នកនាំពាក្យម្នាក់មកពីក្រុមយុទ្ធនាការរបស់លោក Tharman កាលពីថ្ងៃអាទិត្យ (២៧ សីហា) បាននិយាយនៅក្នុងការឆ្លើយតបទៅនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយអំពីការយល់ព្រមរបស់លោកបណ្ឌិត Tan Kin ក្នុងការគាំទ្រលោក Tan Kin Lian ថា «លោក Tharman បានដាស់តឿនចំពោះបេក្ខជនប្រធានាធិបតីទាំងអស់ថា ត្រូវជៀសវាងការធ្វើនយោបាយលើការបោះឆ្នោតប្រធានាធិបតី»។
ក្រៅពីលោកបណ្ឌិត Tan អ្នកនយោបាយប្រឆាំងផ្សេងទៀត ក៏បានគាំទ្រលោក Tan Kin Lian ផងដែរ។ កាលពីថ្ងៃអាទិត្យ បេក្ខជនប្រធានាធិបតីលោកោ Ng Kok Song បាននិយាយថា សមាជិកបក្សប្រឆាំងដែលគាំទ្រលោក Tan Kin Lian កំពុងព្យាយាមធ្វើឱ្យប្រជាជនសិង្ហបុរីមានការភាន់ច្រឡំ និងធ្វើឱ្យមាននិន្នាការនយោបាយ ដោយការប៉ុនប៉ងធ្វើនយោបាយលើការបោះឆ្នោតប្រធានាធិបតី។
អតីតប្រធានផ្នែកវិនិយោគ GIC រូបនេះបាននិយាយថា តាមរយៈការធ្វើដូច្នេះ សមាជិកបក្សប្រឆាំងទាំងនេះកំពុងបង្ខូចកិត្តិយសការិយាល័យប្រធានាធិបតី ដែលមិនឲ្យមានការប្រកាន់បក្សពួក៕

