ហ្គាហ្សា៖ សហរដ្ឋអាមេរិកបានសន្យាផ្សះផ្សាទំនាក់ទំនង ជាមួយពលរដ្ឋប៉ាឡេស្ទីនដោយការបើកស្ថានកុងស៊ុលនៅក្នុងទីក្រុងហ្ស៊េរុយសាឡឹម និងជួយកសាងតំបន់ហ្គាហ្សាឡើងវិញ ក្រោយខ្ទេចខ្ទាំដោយសារជម្លោះ។

ការអត្ថាធិប្បាយរបស់លោក Antony Blinken ប្រមុខការទូតអាមេរិកមានឡើង បន្ទាប់ពីជួបប្រជុំជាមួយក្រុមមេដឹកនាំប៉ាឡេស្ទីនក្នុងតំបន់ West Bank គ្រប់គ្រងដោយអ៊ីស្រាអែល។ លោកក៏បានជួបជាមួយលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលផងដែរ នៅក្នុងទីក្រុងហ្ស៊េរុយសាឡឹមដោយសន្យាថានឹងបន្ត "ការប្តេជ្ញាចិត្តដ៏រឹងមាំរបស់សហរដ្ឋអាមេរិក ចំពោះសន្តិសុខអ៊ីស្រាអែល"។ មនុស្សជាង ២៥០នាក់បានស្លាប់ក្នុងជម្លោះរយៈពេល ១១ថ្ងៃរវាងក្រុមសកម្មប្រយុទ្ធតំបន់ហ្គាហ្សា និងអ៊ីស្រាអែលកាលពីដើមខែនេះ៕
អត្ថបទ៖ សុខមាន